មិនទាន់ដល់គូ កុំទាន់អស់សង្ឃឹម ស្តាប់សំណេរមួយឃ្លារបស់ មាស សូនីតា នឹងបានស្បើយចិត្ត

//s9.kh1.co/d8/d8d74a9a6203e29ad479c77b8e71f9fdfff3ff7f.png
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នៅពេលមិនទាន់មានគូរ សូមកុំទាន់អាលអស់សង្ឃឹម ព្រោះជីវិតគូ ដែលមានភាពលឿនពេក អាចនិងធ្វើឲ្យយើងទទួលបានបរាជ័យនៅក្នុងជីវិត

ភ្នំពេញ: រាជនីក្រមា មាន សូនីតា ដែលប្រិយមិត្ត ព្រមទាំងហ្វេនៗរបស់អ្នកនាងផ្ទាល់ បានស្គាល់ថា អ្នកនាងជាតារាសម្តែងស្រីមួយរូបដ៏ឆ្នើម ព្រមទាំងមានសមត្ថភាព នៅក្នុងការបង្ហាញម៉ូតផងដែរនោះ កាលពីពេលថ្មីៗនេះ នៅក្នុងឱកាសថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ កញ្ញាបានបង្ហោះសារមួយឃ្លា ដ៏វែងអន្លាយជាសារផ្តាំផ្ញើដល់ស្រ្តីគ្រប់រូបដែលមិនទាន់មានគូរ ឬមានគូរហើយ ដោយនៅក្នុងសារនោះកញ្ញា បានសរសេរយ៉ាងដូច្នេះថា:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា

🌸 មនុស្សស្រីគ្រប់រូបតែងតែស្រលាញ់ផ្កា ចង់បានបាច់ផ្កា ចង់មានអ្នកលួងលោមចិត្ត ចង់បានអ្នកថែ តែយើងកុំបង្ខំចិត្ត ហ្នឹងទទួលយកនរណាម្នាក់ដើម្បីគ្រាន់តែបង្ហាញទៅពិភពលោកថា ខ្ញុំអត់ឯកាទេ…កុំបង្ខំខ្លួនឯងធ្វើរឿងទាំងដែលមិនល្អចំពោះខ្លួន ប្រៀបដូចយើងកំពុងធ្វើបាបខ្លួនឯងចឹង លែងស្គាល់ខ្លួនឯង លែងដឹងខ្លួនឯងថាចង់បានអីអោយប្រាកដ។ រឿងពិតទៅវាគ្រាន់តែល្អមើលសម្រាប់ភ្នែករបស់អ្នកដ៏ទៃតែប៉ុណ្ណោះ កុំបង្ខំបេះដូងទទួលយក ទាំងខួរក្បាលបដិសេធ កុំទទួលយកអារម្មណ៍រំភើបស្រស់ស្អាតមួយពេលដូចផ្កា ហើយងាយរង់ស្រពោនស្ងួតដូចផ្កាដែលគ្មានសំណើម🥀

 រីករាយថ្ងៃនៃក្តីស្រលាញ់ (មាន សូនីតា )
រូបតំណាង
រូបតំណាង
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា

ផ្អែកលើសំណេរនេះ យើងអាចរៀនបានថា ការស្រលាញ់ខ្លួនឯង ផ្តល់កម្លាំងចិត្ត ដល់ខ្លួនឯងជាមុននោះ ពិតជាអ្វីដែលយើងត្រូវការជាចំបាច់នៅក្នុងជីវិត មកទាល់និងពេលនេះ មិនទាន់មានគូរ កុំទាន់អាលអស់សង្ឃឹម ព្រោះជីវិតដ៏មានន័យពិត ជាជីវិតដែលយើងអាចទទួលបាននូវមេរៀនល្អៗពីមនុស្សនៅជុំវិញខ្លួន មុនពេលដែលយើងដល់គូរ។

មាន សូនីតា
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T