សំណាងម្ល៉េះ!​ ឆ្កែមួយក្បាលនៅអាមេរិកទទួលមរតក៥លានដុល្លារ ពីម្ចាស់វាដែលចែកឋានទៅ

//s9.kh1.co/6d/6dfef6cc9edb5193aa8f1266802128da4afd4f50.jpg
សង្គម

 ១៤-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អីក៏សំណាងម្ល៉េះ! តែខ្ញុំមិនចង់ក្លាយជាឆ្កែទេ សុំទោសមិនច្រណែនទេ

អាមេរិក៖ ឆ្កែមួយក្បាលអាយុ៨ឆ្នាំដែលមានឈ្មោះថា Lulu បានល្បីយ៉ាងខ្លាំង បន្ទាប់ពីទទួលមរតករាប់លានពីម្ចាស់ដែលចែកឋានទៅរបស់វា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មានប៉ុស្តិ៍ News Channel 5 បណ្តាំមរតកនោះបានសរសេរថា «ទឹកប្រាក់ចំនួន៥លានដុល្លារនឹងត្រូវផ្ទេរទៅឱ្យអ្នកដែលទុកចិត្តម្នាក់ក្រោយពីខ្ញុំស្លាប់ទៅ ដើម្បីមើលថែឆ្កែររបស់ខ្ញុំ Lulu។» មរតករាប់លានដុល្លារនេះជារបស់លោក Bill Dorris ជាអ្នកមានទ្រព្យសម្បត្តិម្នាក់រស់នៅទីក្រុង Nashville រដ្ឋ Tennessee ដែលលោកបានធ្វើការសម្រេចចិត្តដូច្នេះ មុនពេលទទួលមរណភាពកាលពីឆ្នាំមុននៅអាយុ៨៤ឆ្នាំ ដោយគាត់គ្មានប្រពន្ធទើបគ្មានអ្នកណាអាចស្នងនូវទ្រព្យសម្បត្តិដ៏ច្រើនរបស់គាត់បាន។

Lulu នឹងត្រូវស្ថិតក្រោមការមើលថែរបស់លោកយាយ Martha Burton អាយុ៨៨ឆ្នាំ ដែលធ្លាប់បានមើលថែឆ្កែសំណាងនេះក្នុងអំឡុងពេលលោក Dorris ចេញទៅធ្វើជំនួញម្តងៗ។

លោកយាយ Martha Burton អាយុ៨៨ឆ្នាំ និង Lulu (រូបភាព៖ WTVF)
លោកយាយ Martha Burton អាយុ៨៨ឆ្នាំ និង Lulu (រូបភាព៖ WTVF)

ចំណែកផ្ទះរបស់ម្ចាស់ឆ្កែនេះគឺកំពុងស្ថិតក្នុងការពិចារណាលើតម្លៃ ដូច្នេះគេមិនច្បាស់ថាវាមានតម្លៃប៉ុន្មាននោះទេ។ ទោះយ៉ាងណាមិត្តភក្តិរបស់លោក Dorris និយាយថា គាត់ជាម្ចាស់ភាគហ៊ុនអចលនទ្រព្យនិងមានការវិនិយោគជាច្រើន។

ទោះយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិដ៏មហាសាលរបស់ Lulu មិនមែនសម្រាប់ចំណាយពាសវាលពាសកាលនោះទេ។ បណ្តាំមរតកនេះគឺអនុញ្ញាតឱ្យលោកយាយ Burton ប្រើសម្រាប់ការចំណាយប្រចាំខែសមរម្យ។

ម្ចាស់ថ្មីរបស់លូលូបាននិយាយថា៖ «ទោះបីជាការទំលាក់លុយចំនួន៥លានដុល្លារលើសត្វឆ្កែ វាមើលទៅដូចជារឿងឆ្កួតមួយក៏ដោយ ក៏គាត់នឹងព្យាយាម។»

នេះមិនមែនជាលើកទីមួយទេដែលម្ចាស់សត្វចិញ្ចឹមបានផ្ទេរទ្រព្យសម្បត្តិទៅឱ្យឆ្កែ។ នៅឆ្នាំ២០១៥ ស្ត្រីម្នាក់នៅ Queens បានសរសេរមរតកទុកទ្រព្យសម្បត្តិរាប់លានដុល្លារ ដែលមានគ្រឿងអលង្ការ មូលនិធិទំនុកចិត្ត (trust fund) និងផ្ទះវិស្សមកាលមួយទៀតផង៕

Lulu (រូបភាព៖ News Channel 5)
Lulu (រូបភាព៖ News Channel 5)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T