ផ្ទុះការភ្ញាក់ផ្អើល! ប្រទះឃើញសុនកអនាថានៅរុស្ស៊ី ប្រែពណ៌រោមទៅជាខៀវយ៉ាងចម្លែក សង្ស័យតែ...

//s9.kh1.co/89/89366d22d7ac53a697d1903f8776f8756d9c0872.jpg
សង្គម

 ១៣-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សុនកដែលគេជឿថា បានប្រែពណ៌រោមទៅជាខៀវយ៉ាងចម្លែកដោយសារការបំពុលបរិស្ថាន ត្រូវបានប្រទះឃើញនៅក្បែររោងចក្របោះបង់ចោលមួយកន្លែង ស្ថិតក្នុងទីក្រុង Dzerzhinsk ប្រទេសរុស្ស៊ី។

រុស្ស៊ី៖ នាពេលថ្មីៗនេះ សុនកដែលគេជឿថា បានប្រែពណ៌រោមទៅជាខៀវយ៉ាងចម្លែកដោយសារការបំពុលបរិស្ថាន ត្រូវបានប្រទះឃើញនៅក្បែររោងចក្របោះបង់ចោលមួយកន្លែង ស្ថិតក្នុងទីក្រុង Dzerzhinsk នៃប្រទេសរុស្ស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពគួរឲ្យភ្ញាក់ផ្អើលនៃសុនករោមខៀវ ត្រូវបានថតដោយអ្នកស្រុករស់នៅក្បែររោងចក្រ Dzerzhinskoye Orgsteklo ដែលរោងចក្រនេះត្រូវបានបិទទ្វារដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ កាលពី ៦ឆ្នាំមុន។ រោងចក្រដែលបង្កើតតាំងពីសម័យសូវៀតមួយនេះ ធ្លាប់ជាកន្លែងផលិតសារធាតុគីមីធំមួយ ដែលផលិតអាស៊ីត hydrocyanic និងកញ្ចក់ plexiglass

ជុំវិញករណីនេះ អ្នកគ្រប់គ្រងរោងចក្រក្ស័យធនលោក Andrey Mislivets បានបដិសេធចំពោះរូបភាពសុនកទាំងនោះ ដោយអះអាងថាវាជាការប្រឌិតឡើងដើម្បីលេងសើច ឬសុនកអនាថាទាំងនោះអាចនឹងជួបជាមួយសារធាតុពណ៌ Copper sulfate ចាស់ៗដែលនៅសល់ នៅពេលពួកវាកំពុងរកចំណីនៅជុំវិញតំបន់រោងចក្រដែលគេបោះបង់ចោលនោះ។

ករណីស្រដៀងគ្នានេះ ធ្លាប់បានកើតឡើងកាលពីប៉ុន្មានឆ្នាំមុនផងដែរ នៅពេលសុនកអនាថាប្រែពណ៌រោមធម្មជាតិ ទៅជាពណ៌ផ្សេង។

យ៉ាងណាមិញ អជ្ញាធរក្រុងត្រូវគេរាយការណ៍ថាបានស្នើសុំការអនុញ្ញាត ឲ្យចូលទៅកាន់តំបន់ឯកជននោះកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដើម្បីចាប់សុនកមកពិនិត្យ និងការវាយតម្លៃសុខភាព  ក៏ដូចជាមូលហេតុនៃការប្រែពណ៌រោមរបស់វាជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
រោងចក្រដែលគេបោះបង់ចោល
រោងចក្រដែលគេបោះបង់ចោល
តំបន់រោងចក្រដែលគេបោះបង់ចោល
តំបន់រោងចក្រដែលគេបោះបង់ចោល
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T