អស់ស្ព្រេបាញ់សក់ ស្រាប់តែយកកាវបិតក្រដាសកាតុងមកបាញ់ជំនួស មានអី ជាប់លាងមិនជ្រះមួយខែហើយ (មានវីដេអូ)

//s9.kh1.co/4d/4d45d2bb46a0ea739eae3d6dfda7bec7d0382229.png
សង្គម

 ០៩-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នារីម្នាក់បានជួបប្រទះនឹងបញ្ហាដ៏ហួសចិត្តមួយ គឺកាវបិតក្រដាសកាតុងជាប់សក់លាងសម្អាតមិនជ្រះ។

អាមេរិក៖ នារីម្នាក់មានឈ្មោះថា តេស៊ីកា ប្រោន មកពីសហរដ្ឋអាមេរិក បានជួបប្រទះនឹងបញ្ហាដ៏ហួសចិត្តមួយ គឺកាវបិតក្រដាសកាតុងជាប់សក់លាងសម្អាតមិនជ្រះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់នាង តេស៊ីកា បានឲ្យដឹងថា នៅថ្ងៃកើតហេតុ នាងបានតុបតែងម៉ូតសក់របស់ខ្លួនតាមធម្មតារួច ក៏ទាញយកស្ព្រេបាញ់សក់មកបាញ់ ដើម្បីឲ្យម៉ូតសក់រក្សាសភាពរាបស្មើបានយូរ។ តែពេលនោះ ស្ព្រេបាញ់សក់នៅសល់បន្ដិចប៉ុណ្ណោះ ដូច្នេះនាងក៏បានយកកាវម៉ាក Gorilla Glue sray ដែលសម្រាប់បិតក្រដាសកាតុង ឈើ ឬក្រណាត់ជាដើម មកបាញ់លើសក់ជំនួសស្ព្រេបាញ់សក់ ដែលបណ្ដាលឲ្យលាងសម្អាតមិនជ្រះអស់រយៈពេលមួយខែមកហើយ។ បើទោះជានាងបានព្យាយាម.កក់លាងសម្អាតចំនួន១៥ដងរួចក៏ដោយ ក៏កាវនៅតែជាប់សក់ និងលាងមិនចេញដដែល ដោយសភាពសក់នៅតែរក្សាភាពរាបស្មើ។

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គមនានារួចមក នាង តេស៊ីកា បានបង្កើតមូលនិធិមួយនៅលើវេបសាយ GoFundMe ដើម្បីបានប្រាក់យកមកជួយខ្លួននាងផ្ទាល់ ដែលគោលដៅរៃអង្គាសប្រាក់ចំនួន១,៥០០ដុល្លារអាមេរិក។ តែនាងអាចប្រមូលប្រាក់ពីការរៃអង្គាសបានចំនួនដល់ទៅ៧,៣៧៣ដុល្លារអាមេរិកឯណោះ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

  នាង តេស៊ីកា
  នាង តេស៊ីកា
  នាង តេស៊ីកា និងស្ព្រេបាញ់សក់
  នាង តេស៊ីកា និងស្ព្រេបាញ់សក់
 នាង តេស៊ីកា និងកាវដែលនាងបានបាញ់លើសក់
 នាង តេស៊ីកា និងកាវដែលនាងបានបាញ់លើសក់
សក់របស់នាងដែលរាបស្មើដោយសារជាប់កាវ
សក់របស់នាងដែលរាបស្មើដោយសារជាប់កាវ
នាង តេស៊ីកានៅមន្ទីរពេទ្យ
នាង តេស៊ីកានៅមន្ទីរពេទ្យ
 នាង តេស៊ីកា កាលសក់មិនទាន់ជាប់កាវ
 នាង តេស៊ីកា កាលសក់មិនទាន់ជាប់កាវ
វីដេអូដែលនាងនិយាយរៀបរាប់ និងកក់សក់លាងសម្អាត
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T