ភ្នំពេញ៖ បើនិយាយពីឈ្មោះតារាស្រីពហុជំនាញ សុភ័ក្រ កុសុម៉ា មហាជនស្ទើរតែពាសពេញមួយប្រទេសហើយដែលបានស្គាល់តារាស្រីសម្បុរស្រអែម និងកាយវិការក្រមិចក្រមើមដ៏គួរឲ្យស្រលាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បើនិយាយពីសមត្ថភាពរបស់ សុភ័ក្រ កុសុម៉ា អ្នកណាៗក៏លាន់មាត់សរសើរពីសមត្ថភាពខ្ពស់ដ៏សម្បូរបែបទាំងការចម្រៀង ពិធីការិនីពូកែវោហាស័ព្ទ ពិសេសគឺប្រសព្វខាងកំប្លែងស្ងួត ដែលធ្វើឲ្យមហាជនសើចចុកពោះគ្រប់ពេលឃើញនាងតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាជួបផ្ទាល់នៅខាងក្រៅ។
ហើយអ្វីដែលធ្វើឲ្យតារាស្រីរូបនេះកាន់តែទទួលបានប្រជាប្រិយភាព ការគាំទ្រ គោរព និងស្រលាញ់ពីទស្សនិកជននោះពីមួយថ្ងៃទៅមួយថ្ងៃនោះគឺដោយសារតែភាពរួសរាយរាក់ទាក់ទៅកាន់មនុស្សជុំវិញខ្លួនរបស់នាង។
យ៉ាងណាមិញ បើងាកទៅមើលពីរូបរាងនិងសម្រស់របស់តារាស្រីល្បីឈ្មោះរូបនេះវិញ ទោះបីជានាងមានសម្បុរស្រអែមបន្តិចមែនប៉ុន្តែ សុភ័ក្រ កុសុម៉ា នៅតែមានសម្រស់លេចធ្លោ និងទាក់ទាញគ្រប់ពេលដែលនាងតែងខ្លួនឡើងឆាក ឬមានកម្មវិធីម្តងៗ។
ជាក់ស្តែង កាលពីថ្មីៗនេះនាងបានបង្ហោះរូបមួយសន្លឹក ធ្វើឲ្យអ្នកគាំទ្រក្រឡេកមួយភ្លែតស្មានថាជាតារាសម្តែងថៃ Baifern Pimchanok ព្រោះទាំងទម្រង់មុខ និងស្ទាយ៍តុបតែងខ្លួនប្លែកបើធៀបជាមួយកាលពីប៉ុន្មានឆ្នាំមុន៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖