ប្លែកភ្នែក! ព្យុះខ្សាច់សាហារ៉ា ធ្វើឱ្យផ្ទៃមេឃទីក្រុងមួយក្នុងប្រទេសបារាំង ប្រែពណ៌យ៉ាងចម្លែក

//s9.kh1.co/d6/d6634c1d1d725c097dd1fa73d9b5950ebdc33a05.jpg
សង្គម

 ០៨-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រូបថតគួរឱ្យប្លែកភ្នែកជាច្រើនសន្លឹក បានបង្ហាញឱ្យឃើញ ព្យុះខ្សាច់សាហារ៉ា​ ដែលហោះមកពីទ្វីបអាហ្រ្វិកបានធ្វើឱ្យផ្ទៃមេឃនៅទីក្រុងមួយក្នុងប្រទេសបារាំង ក្លាយជាពណ៌មាស

បារាំង៖ រូបថតគួរឱ្យប្លែកភ្នែកជាច្រើនសន្លឹក ត្រូវបានថតកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ដោយបង្ហាញឱ្យឃើញពីផ្ទៃមេឃនៅទីក្រុងមួយក្នុងប្រទេសបារាំងប្រែក្លាយជាពណ៌លឿងលាយទឹកក្រូច ដោយសារតែព្យុះខ្សាច់សាហារ៉ា​ ដែល​បក់បោកមកពីទ្វីបអាហ្រ្វិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិដ្ឋភាពដ៏កម្រ​នេះកើតឡើងនៅក្នុងទីក្រុង​ Lyon ប្រទេសបារាំង ដែលបានធ្វើឱ្យទីក្រុង ​ Lyon ទាំងមូល​ប្រែពណ៌យ៉ាងចម្លែក។ ក្នុងនោះ ក្រុមព្យាករណ៍អាកាសធាតុ SRF Meteo ប្រទេសបារាំង បានគូសបញ្ជាក់ថា “ជាក់ស្ដែង ហេតុការណ៏ដ៏កម្រកើតឡើង​នេះ គឺមកពីប្រព័ន្ធសម្ពាធទាបនៅឧបទ្វីប Iberian បានប្រមូលផ្តុំនាំយកព្យុះខ្សាច់សាហារ៉ាមួយហោះមកកាន់ប្រទេសបារាំង ហើយធូលីខ្សាច់សាហារ៉ា ដែលហោះហើរនៅក្នុងផ្ទៃមេឃទីក្រុង ​ Lyon ច្រើន បានប្រែវាក្លាយជាពណ៌លឿងលាយទឹកក្រូច”។

យ៉ាងណាមិញ ​ក្រុមព្យាករណ៍អាកាសធាតុ SRF Meteo បានប្រាប់​ថា ព្យុះខ្សាច់ខាងលើត្រូវការចំណាយពេលពី ២ថ្ងៃ ទៅ ១សប្ដាហ៍ ក្នុងការធ្វើដំណើរពីវាលខ្សាច់ទ្វីបអាហ្រ្វិកទៅអឺរ៉ុប ដោយដុំធូលីធ្ងន់ៗនឹងធ្លាក់មកលើដីវិញ ប៉ុន្តែដុំធូលីស្រាលនឹងបន្តហោះក្នុងបរិយាកាស៕

ទិដ្ឋភាពក្នុងទីក្រុង  Lyon
ទិដ្ឋភាពក្នុងទីក្រុង  Lyon
ទិដ្ឋភាពក្នុងទីក្រុង  Lyon
ទិដ្ឋភាពក្នុងទីក្រុង Lyon
ទិដ្ឋភាពក្នុងទីក្រុង  Lyon
ទិដ្ឋភាពក្នុងទីក្រុង Lyon
ទិដ្ឋភាពក្នុងទីក្រុង  Lyon
ទិដ្ឋភាពក្នុងទីក្រុង Lyon
ទិដ្ឋភាពក្នុងទីក្រុង  Lyon
ទិដ្ឋភាពក្នុងទីក្រុង Lyon
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T