ស្រីៗមើលឲ្យហើយទៅ តារាស្រីចិនរូបនេះ ​កែសម្រស់រហូតដល់ខូចច្រមុះ ស្ទើរតែចង់សម្លាប់ខ្លួន

//s9.kh1.co/d6/d65be872d0d541a0e588d861915581b6da9afc26.png
តារា & កម្សាន្ដ

 ០៨-កុម្ភៈ-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

Cao Luu បានបង្ហាញថានាងកំពុងឆ្លងកាត់វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ក៏ព្រោះតែតារាស្រីរូបនេះ កែច្រមុះស្ទើរតែខូចតែស្រុង

ចិន៖ កាលពីថ្ងៃទី ២ ខែកុម្ភៈតារាសម្តែងស្រី Cao Luu  បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួន ដោយចែករំលែកអំពីបទពិសោធន៍នឹកស្មានមិនដល់របស់នាង បន្ទាប់ពីការវះកាត់កែសម្ផស្សបានបរាជ័យ លើទម្រង់ច្រមុះរបស់តារាស្រីរូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរលឹកថា តារាសម្តែងស្រីរូបនេះ បានទៅមន្ទីរពេទ្យមួយកន្លែង នៅក្វាងចូវ ដើម្បីធ្វើការវះកាត់ច្រមុះកែច្រមុះសាជាថ្មី វេជ្ជបណ្ឌិតក៏បានសន្យាថានាងនឹងជាសះស្បើយមុនខែធ្នូ ដើម្បីចូលរួមក្នុងគម្រោងភាពយន្តបន្ទាប់ដែលនឹងត្រូវសម្តែង។

ទោះយ៉ាងណាក៏ កំឡុងពេលដំណើរការវះកាត់ដោយសារតែប្រតិកម្មថ្នាំ បានធ្វើឲ្យច្រមុះរបស់ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។ នាងត្រូវបានបង្ខំឱ្យបដិសេធ ទៅនឹងគម្រោងខ្សែភាពយន្តចំនួនពីរ មិនត្រឹមតែប៉ុណ្ណោះ នាងត្រូវបានសងសំណងទៅគេរហូតដល់ទៅ 2 លានយន់ (ប្រហែលនឹង ៣ សែនដុល្លារ) ថែមទៀតផង។

តួយ៉ាង នាងបានចែករំលែកថា តាមពិតក្នុងពេលវះកាត់ច្រមុះ នាងបានហូរឈាម និងហើម ជាក់ស្តែងក្រោយពីវះកាត់ច្រមុះរួច វាមានសភាពរលាក ប្រែទៅជាខ្មៅជាំ ស្ទើរតែខូចទ្រង់ទ្រាយ ទម្រង់ដើមទៅហើយ បានធ្វើឲ្យនាងមានការខូចចិត្តជាខ្លាំង។

យ៉ាងណាមិញ តារាស្រីរូបនេះ ក៏បានផ្តល់ដំបូន្មានដល់មនុស្សគ្រប់គ្នា ជាពិសេសក្មេងស្រីទាំងអស់ កុំទាន់អាលប្រឡូកក្នុងវះកាត់កែសម្ផស្សទាំងវ័យក្មេងពេក និងគួរតែជ្រើសរើស  នូវមន្ទីរពេទ្យដែលមានកេរ្តិ៍ឈ្មោះ និងមានទំនុកចិត្ត បើយើងកែខុស នឹងធ្វើឲ្យមានការសោកស្តាយអស់មួយជីវិតដូចជារូបនាង។

សូមទស្សនារូបភាពខាងក្រោម៖

Cao Luu
Cao Luu
Cao Luu
Cao Luu
Cao Luu
Cao Luu
Cao Luu
Cao Luu
Cao Luu ច្រមុះរបស់នាងខូច
Cao Luu ច្រមុះរបស់នាងខូច
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T