រាជធានីភ្នំពេញ៖ ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃ និង ការកោះអញ្ជើញទៅធ្វើការបកស្រាយនៅក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនាថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ ដោយសារតែភាពលោភលន់ ចង់មានចង់បានហួសហេតុ ដោយមិនបានគិតពីផលប៉ះពាល់ជាមុន ទើបនាំឱ្យតួសម្តែងរឿងកាឡៃ ទុំទាវ ២០២១ បែបថ្មីនេះ ចេញជារូបរាងដែលនៅសុខៗនាំឱ្យមានបញ្ហាដល់ ខ្លួនឯង ក៏ដូចជាការធ្វើឱ្យអាប់អោនតម្លៃព្រះពុទ្ធសាសនា ដែលប្រជាជនកម្ពុជាឱ្យតម្លៃ និង គោរពបូជា នេះដូចគេថា ដំបៅមិនឈឺ យកឈើរុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីពេលថ្មីៗនេះ ការបែកធ្លាយវីដេអូមួយនៅលើកម្មវិធី TikTok របស់តួអង្គនៅក្នុងរឿង ទុំទាវ ២០២១ នោះ គឺ អាជី ដែលនាងបានទ្រហោយំដាក់ម្តាយបែបនេះថា៖
ជាមួយគ្នានោះដែរ តាមរយៈវីដេអូនេះ កញ្ញាអាជីបានទ្រហោយំមិនស្ទើរ ដោយមហាជនមួយចំនួនធំឃើញថា នាងបានប្រព្រឹត្តិកំហុសមួយនេះ ដោយអចេតនាក្រោមហេតុផលថា នាងចង់ឱ្យបងប្អូនសើច មានការសប្បាយរីករាយ ប៉ុន្តែ ដោយខ្លួនខ្វះការយល់ដឹង និង ការគិតឱ្យបានច្បាស់និង ស៊ីជម្រៅ មុននឹងនាងធ្វើអ្វីមួយ ក៏បានបន្សល់នូវបញ្ហាសម្រាប់ខ្លួនឯង និង មិត្តភក្តិ ដូចពាក្យចាស់បុរាណពោលថា គិតមុនសឹមគូរ។ យ៉ាងណាមិញ នេះក៏ជាមេរៀន បទពិសោធន៍សម្រាប់បងប្អូនផ្សេងទៀត ដែលពុំគួរយកតម្រាប់តាម៕
បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖