លីទុយអានី៖ ប្ដីប្រពន្ធមួយគូ ដែលជាអ្នកគាំទ្រប្រភេទរថយន្ដស្ព័រ រស់នៅតំបន់ Panevezys នៃប្រទេសលីទុយអានី បានរួមគ្នាឆ្លាក់រថយន្ដស្ព័រម៉ាក LaFerrari មួយគ្រឿង របស់ក្រុមហ៊ុនផលិតរថយន្ដដ៏ល្បី Ferrari ចេញពីពំនូកព្រិលបានយ៉ាងឡូយ ដែលមើលមួយភ្លែតដូចជាឡានពិតៗអីចឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង យោងតាមវីដេអូឃ្លីបដែលត្រូវបានថតដោយនាង Donata Bugiene បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់នាងជាមួយនឹងស្វាមី ក្នុងការឆ្លាក់រថយន្ដ ដែលបានចំណាយពេលចំនួន២ថ្ងៃឯណោះ។ ដោយក្នុងនោះដែរ បន្ទាប់ពីឆ្លាក់តួរថយន្ដរួចរាល់ ពួកគេក៏បានលាបថ្នាំ ដែលវាជាប្រភេទថ្នាំមិនប៉ះពាល់ដល់បរិស្ថានឡើយ លើសពីនេះ ពួកគេថែមទាំងបានគូឡូហ្គូរូបសេះ របស់ក្រុមហ៊ុនផលិតរថយន្ដស៊េរីទំនើបរបស់ប្រទេសអ៊ីតាលីនេះទៀតផង។
ជុំវិញចម្លាក់រថយន្ដនេះដែរ នាង Bugiene បាននិយាយថា ពួកគេបានឆ្លាក់វាឲ្យដូចទៅនឹងទំហំដើម របស់រថយន្ដម៉ាក LaFerrari តែម្ដង ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃប្រមាណ ២.១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ហើយវាក៏ជារថយន្ដក្នុងសុបិនរបស់អ្នកបើកបរភាគច្រើនផងដែរ។
នាង Bugiene បានបង្ហើបដែរថា នាងនិងស្វាមីរបស់នាងធ្លាប់គិតក្នុងចិត្ដរួចហើយថា ប្រសិនបើមិនមានលទ្ធភាពទិញវាជិះទេ ពួកគេនឹងធ្វើវាដោយខ្លួនឯង ជាក់ស្ដែងពេលនេះ វាបានក្លាយជាការពិតហើយ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖