អេហ្ស៊ីប​​​​​​បុរាណ​​​​ជឿ​​​​ថា ការ​​​ដាក់​​​​​អណ្តាត​​​​​មាស​​​​​​​ក្នុង​​​មាត់​​​​បុគ្គល​​​ដែល​​​ស្លាប់​​ ​ជួយ​​ឲ្យ​​​ព្រលឹង​​​​អាច​​​និយាយ​បាន​​​ពេល​​ទៅ​​​ឋាន​ក្រោម​​

//s9.kh1.co/3c/3ce8a824d28a241ef7e8774e2096c8efbdd91ec8.jpg
សង្គម

 ០៥-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកបុរាណ​​វិទ្យា រកឃើញ​សាកសពមាន​អណ្តាតមាសដែល​មាន​អាយុ​កាល​ជាង ២០០០​ឆ្នាំ

ប្រទេសអេហ្ស៊ីប៖ ក្រុមអ្នកជំនាញបាននិយាយថា អណ្តាតដែលត្រូវបានរកឃើញនៅឯប្រាសាទមួយនៅជាយក្រុង Alexandria នៃប្រទេសអេហ្ស៊ីប ទំនងជាជំនឿដែលគេធ្វើឡើងដើម្បីជួយព្រលឹងអ្នក​ស្លាប់ឲ្យ​និយាយ​បាន​ពេល​ចុះ​ទៅ​ឋាន​ក្រោម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងទេសចរណ៍ និងបុរាណវិទ្យារបស់ប្រទេសអេហ្ស៊ីប បានប្រកាសកាលពីថ្ងៃសុក្រថា អ្នកបុរាណវិទ្យា​ដែល​កំពុង​ធ្វើការ​នៅឯប្រាសាទមួយនៅជាយក្រុងនៃប្រទេសអេហ្ស៊ីប Alexandria បានរកឃើញកន្លែងបញ្ចុះសពមនុស្សចំនួន ១៦ នៅទីនោះ។

អណ្តាតពណ៌មាសមិនមានអ្វីចម្លែកទេនៅក្នុងការបញ្ចុះសពអភិជនក្នុងកំឡុងពេលនៃសម័យ Ptolemaic និងរ៉ូម៉ាំងរបស់អេហ្ស៊ីប។
អណ្តាតពណ៌មាសមិនមានអ្វីចម្លែកទេនៅក្នុងការបញ្ចុះសពអភិជនក្នុងកំឡុងពេលនៃសម័យ Ptolemaic និងរ៉ូម៉ាំងរបស់អេហ្ស៊ីប។

មនុស្សពីរនាក់ក្នុងចំណោមមនុស្សដែលបានបញ្ចុះនៅទីនោះ​មានអណ្តាតពណ៌មាសត្រូវបានដាក់បញ្ចូល​ក្នុងឆ្អឹង​កង​ខ្នង​របស់​ពួកគេ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង អណ្តាតទាំងនោះត្រូវបានធ្វើឡើងដើម្បីធានា​ថា​មនុស្ស​ដែលបាន​ស្លាប់នឹងអាច “និយាយនៅពេលស្លាប់” ។

ការរកឃើញនេះគឺមកពីយុគសម័យក្រិកនិងរ៉ូម៉ាំងនេះបើយោងតាមក្រសួងទេសចរណ៍និងវត្ថុបុរាណ។
ការរកឃើញនេះគឺមកពីយុគសម័យក្រិកនិងរ៉ូម៉ាំងនេះបើយោងតាមក្រសួងទេសចរណ៍និងវត្ថុបុរាណ។

ជាការកត់សម្គាល់ ក្នុងកំឡុង​សម័យស្តេចផារ៉ាអុង មាសត្រូវបានគេប្រើជាញឹកញាប់ដើម្បីតុបតែង​សាកសព​របស់​មេដឹក​នាំដូចជា​ស្តេច​ធុថានខេមិន។ វាក៏ត្រូវបានគេធ្វើទ្រង់ទ្រាយ ដើម្បីរុំម្រាមដៃ និងម្រាមជើងរបស់មនុស្សស្លាប់ដែរ។

ចម្លាក់ស្ត្រីដែលបានរកឃើញនៅទីនោះមិនត្រូវបានថែរក្សាជាពិសេសទេ។ ពួកគេមានអាយុកាលជាង ២០០០ ឆ្នាំមុននៅពេលអេហ្ស៊ីបត្រូវបានគ្រប់គ្រងដោយម៉ាសេដូន។ ចម្លាក់​​ខាងលើ​​បើ​តាម​ក្រសួង​នេះហាក់ដូចជា​ត្រូវបាន​សាងសង់ឡើងក្នុងរជ្ជកាលរបស់ស្តេចប៉ូលេមីទី ៤ ជាស្តេចម៉ាសេដូនដែលគ្រប់គ្រងនៅសតវត្សរ៍ទី ៣ ។

របកគំហើញនេះត្រូវបានធ្វើឡើងនៅប្រាសាទ Taposiris Magna នៅភាគខាងលិចនៃប្រទេស Alexandria ។
របកគំហើញនេះត្រូវបានធ្វើឡើងនៅប្រាសាទ Taposiris Magna នៅភាគខាងលិចនៃប្រទេស Alexandria ។

អណ្តាតពណ៌មាសក៏ត្រូវបានគេរកឃើញនៅអេហ្ស៊ីបពីមុនដែរ។ Jennifer Houser Wegner អ្នកអភិរក្ស​វត្ថុ​បុរាណ​អេហ្ស៊ីបបាននិយាយនៅឯសារមន្ទីរ Penn ក្នុងទីក្រុង Philadelphia ដែលមានអណ្តាតទាំងនេះជាច្រើនត្រូវគេ​ដាក់​៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T