ថៃ៖ កញ្ញា Ing Ingnaphat គឺជាតារាសម្តែង និង ជាតារាម៉ូដែលដ៏ឆ្នើមប្រចាំប្រទេសថៃ ដែលជាទីពេញនិយមរបស់ក្នុងក្រសែភ្នែក របស់មហាជនអ្នកគាំទ្រគ្រប់ស្រទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់តារាម៉ូដែលរូបនេះ នាងបានធ្វើការយ៉ាងសកម្មនៅក្នុងការវិស័យបង្ហាញម៉ូតម៉ូដែល និង ការផ្សព្វផ្សាយពាណិជ្ជកម្មពីអតីតកាល រហូតមកទល់ពេលនេះ កេរ្តិ៍ឈ្មោះរបស់តារារូបស្រស់រូបនេះ កាន់តែល្បីល្បាញរឹតតែខ្លាំងឡើង។ តែយ៉ាងណា កត្តាដែលធ្វើឱ្យ តារាស្រីរូបនេះល្បីល្បាញឈ្មោះរន្ទឺបែបនេះ ក៏ព្រោះតែ នាងជាតារាដែលចូលចិត្តភាពស៊ីវីល័យ និង ភាពច្នៃប្រឌិត ការបញ្ចេញភាពស៊ិចស៊ី ដោយគ្មានសំចៃដៃ និង ជាចំណីអារម្មណ៍ថ្មីៗជូនអ្នកគាំទ្រ។
ដោយបានទទួលអំណោយទានពីធម្មជាតិមកស្រាប់ តារារូបនេះ មានរូបឆោមស្រស់ស្អាត មុខខ្យូតទម្រង់ពងក្រពើ សាច់សខ្ចី ដែលមើលទៅពិតជាគួរឱ្យស្រលាញ់ នៅក្នុងខ្សែភ្នែករបស់អ្នកគាំទ្រគ្រប់គ្នាៗ ដោយលាន់មាត់សរសើរ កញ្ញា មិនដាច់ពីមាត់។
ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ ក៏មានប្រភពព័ត៍មានថៃមួយចំនួនបានធ្វើការចុះផ្សាយពីកញ្ញា តារាម៉ូដែលដ៏ស្រស់ស្អាតរូបនេះ បានបញ្ចេញរូបភាពស៊ិចស៊ី បង្ហាញពីរាងស្លីមខ្ពស់ស្រឡះ ដែលបានចាក់ទម្លុះបេះដូង បុរសៗ ឱ្យឈ្លក់វង្វេងនឹងសម្រស់របស់នាង ដោយគយគន់សឹងមិនអាចដកភ្នែកចេញ និង មិនចេះជិនណាយទាល់តែសោះ៕
បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖