កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ និងសម្បូរទៅដោយជនជាតិចម្រុះជាតិសាសន៍រស់នៅ។ ប្រទេសនេះមានវប្បធម៌ ភាសា និងទំនៀមទម្លាប់ផ្ទាល់ខ្លួនមួយចំនួន ដែលខុសផ្លែកពីបណ្តាប្រទេសអាស៊ីដទៃៗទៀត។ ក្នុងនោះកូរ៉េខាងត្រូវបានគេស្គាល់ទូលំទូលាយតាមរយៈវិស័យ KPOP និងម្ហូបអាហារឆ្ងាញ់ដូចជា គីមឈី នេះឯង។ ថ្ងៃនេះ ខ្មែរឡូត សូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់រឿងគួរឱ្យចាប់អារម្មណ៍សំខាន់ៗទាំង ១១ ចំណុច ដែលលោកអ្នកគួរតែស្វែងយល់ដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. កើតមកភ្លាមមានអាយុ ១ ខួប ភ្លាម៖ ជាការពិតណាស់ កូរ៉េខាងត្បូងបានបូកអាយុ ១ ឆ្នាំបន្ថែមទៅលើកូនង៉ែតដែលបានចាប់កំណើត ខុសពីប្រទេសដទៃ ដែលចាប់ផ្តើមពីអាយុ ០ ឆ្នាំ។ ដូច្នេះបើអ្នកកើតបាន ១២ ឆ្នាំ គេបូកបន្ថែម ១ ឆ្នាំ ឡើងដល់ ១៣ ឆ្នាំ។

២. អាហារស្ទើរតែគ្រប់ប្រភេទ និយមពិសាជាមួយគីមឈី៖ គីមឈី គឺជាមុខម្ហូបតំណាងជាតិរបស់ប្រទេសមួយនេះ។ វាគឺជាស្ពៃជ្រក់ម្ទេស ដែលត្រូវបានគេយកមកច្នៃផ្សំគ្រឿង និងបរិភោគជាមួយនឹងម្ហូបផ្សេងៗមិនអាចខ្វះបានឡើយ។

៣. លេខ ៤ នាំសំណាងអាក្រក់៖ ប្រជាជនកូរ៉េស្អប់លេខ ៤ ណាស់ ដោយពួកគេគិតថាវាអាចនឹងនាំសំណាងអាក្រក់ ជាលេខខ្មោច និងតំណាងឱ្យសេចក្តីស្លាប់។ ដូច្នេះហើយរាល់ការសាងសង់អាគារ ឬលេខជាន់ក្នុងជណ្តើរយន្ត លេខបន្ទប់ជាដើម គេតែងចៀសវាងប្រើលេខនេះ។

៤. វះកាត់កែសម្ផស្សមានភាពពេញនិយមខ្លាំង៖ អាចនិយាយបានថា កូរ៉េផ្តល់អាទិភាពទៅលើសម្រស់ជាខ្លាំង។ ក្នុងនោះ ១ ភាគ ៤ ហើយដែលទៅធ្វើការវះកាត់កែសម្ផស្ស ដូចនេះគ្មានអ្វីចំឡែកឡើយ ដែលប្រជាជនកូរ៉េស្រស់ស្អាតនោះ។ ជាក់ស្តែង ប្រទេសនេះបានក្លាយជាទីផ្សារវះកាត់កែសម្ផស្សដ៏ធំជាងគេលើពិភពលោក។

៥. ទំនាក់ទំនងស្នេហាបើកចំហ៖ គូស្នេហ៍ជនជាតិកូរ៉េ បើកចំហរខ្លាំងណាស់បើទោះបីជានៅតាមផ្លូវសាធារណៈក៏ដោយ។ ពួកគេអាចកាន់ដៃគ្នា ឱបថើប ឬស្លៀកពាក់អាវគូស្នេហ៍ នៅចំពោះមុខមនុស្សគ្រប់គ្នា ឬក៏នៅតាមដងផ្លូវសាធារណៈក៏មានស្ទើរគ្រប់ទីកន្លែង។

៦. អ្នកអាចផឹកស្រាគ្រប់ទីកន្លែង៖ ទទួលទានសុរាគឺជាសកម្មភាពស្របច្បាប់ ហើយស្រាត្រូវបានគេដាក់លក់គ្រប់ទិសទី។ ដូច្នេះមិនថាកន្លែងណាឡើយ អ្នកអាចទទួលទានស្រាបានគ្រប់ទីកន្លែងដូចជា ក្នុងបារ ក្លឹប ភោជនីយដ្ឋាន តាមចិញ្ចើមថ្នល់ ក្នុងការិយាល័យ ឬក៏ក្នុងរថភ្លើងជាដើម។

៧. ត្រកូលដូចៗគ្នា៖ ប្រជាជនកូរ៉េសឹងតែពាក់កណ្តាលហើយមានត្រកូល លី គីម និងផាក។ វាជាឈ្មោះពេញនិយមបំផុតដែលយ៉ាងហោចណាស់មនុស្សម្នាក់ក្នុងចំណោម ៥ នាក់ បានប្រើវា។
៨. កង្ហារពិឃាត៖ ប្រជាជនកូរ៉េជឿថា ការបើកកង្ហារចោលក្នុងបន្ទប់នៅពេលយប់ អាចបណ្តាលឲ្យមនុស្សស្លាប់បាន។ ដូច្នេះហើយពួកគេមានការប្រុងប្រយ័ត្នណាស់ ដោយសារធ្លាប់មានករណីដូចនេះកើតឡើងច្រើន។

៩. គោរពច្បាប់ចរាចរណ៍បំផុត៖ មិនខ្វល់ថាស្ថិតក្នុងកាលៈទេសៈណាឡើយ ប្រជាជនកូរ៉េតែងតែគោរពច្បាប់ចរាចរណ៍ជានិច្ច ហើយការបើកបររបស់ពួកគេក៏មានការប្រុងប្រយ័ត្នណាស់ដែរ។
១០. ប្រភេទឈាម កំណត់ចរិតលក្ខណៈ៖ ប្រជាជនកូរ៉េជឿថា ប្រភេទឈាមអាចកំណត់ចរិតលក្ខណៈរបស់មនុស្សបាន។ ហើយមនុស្សសឹងនឹង ៩៩% ហើយដែលស្គាល់ប្រភេទឈាមរបស់ខ្លួន។ មួយវិញទៀត នៅពេលដែលមានការជ្រើសរើសគូស្រករ ពួកគេតែងតែសួរចង់ដឹងពីប្រភេទឈាមនេះ ថាតើចរិតលក្ខណៈរបស់ពួកគេអាចរស់នៅជាមួយ ឬក៏ស័ក្តិសមនឹងគ្នាដែរឬទេ។
១១. ប្រព័ន្ធ Wifi មានស្ទើរគ្រប់ទីកន្លែង៖ នៅប្រទេសកូរ៉េ អ្នកមិនចាំបាច់ត្រូវភ្ជាប់ប្រព័ន្ធអ៊ីនធើណិតតាមស្មាតហ្វូននោះទេ ពីព្រោះថាវាត្រូវបានគេដាក់ឱ្យប្រើប្រាស់ស្ទើរនៅគ្រប់ហាង គ្រប់ទីកន្លែង ឬនៅតាមរថយន្តតាក់ស៊ីជាដើម៕
