អង់គ្លេស៖ វាជារឿងចម្លែក? យុវជនម្នាក់នេះ ទើបតែភ្ងាក់ពីការកើតជំងឺភ្លឹកអស់រយៈពេល ១០ខែ ហើយគាត់មិនបានដឹងទាល់តែសោះអំពីការរាតត្បាតនៃជំងឺកូវីដ១៩ ទោះបីជារូបគេផ្ទាល់បានឆ្លងជំងឺនេះ ២ដង នៅពេលដែលស្ថិតក្នុងស្ថានភាពនៃការភ្លឹកនោះក៏ដោយ។
Joseph Flavill មានអាយុ ១៩ឆ្នាំ
ត្រូវឡានបុក នៅពេលដែលគេកំពុងដើរលើផ្លូវមួយនៃទីក្រុង Stafforshire នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានរយៈពេលបីសប្ដាហ៍ មុនពេលប្រទេសអង់គ្លេសត្រូវបានបិទ
(lockdown)។ គាត់ស្ថិតនៅក្នុងស្ថានភាពភ្លឹកជាច្រើនខែ ដោយដកដង្ហើមជាប្រក្រតីតែមិនទាន់ដឹងខ្លួននៅពេលនោះ ក្រោយពីរបួសប៉ះពាល់ចំខួរក្បាល។
Sally Flavill Smith ដែលត្រូវជាមីងរបស់ Joseph មានបញ្ជាក់ថា ក្មួយរបស់គាត់មិនបានដឹងអ្វីទាំងអស់ពី ដំណឹងនៃជំងឺកូវីដ១៩ ហើយវាជារឿងពិបាកសម្រាប់គាត់ក្នុងការទទួលយកនូវអី្វដែលកើតឡើងនេះ។ គ្រួសាររបស់ Joseph តែងតែខលវីដេអូមក ដើម្បីពន្យល់ពីមូលហេតុដែលពួកមិនអាចទៅមើលគាត់នៅពេទ្យបាន ក៏ព្រោះតែប្រជាជនអង់គ្លេស ក៏ដូចជាប្រទេសដទៃទៀតដែរ ត្រូវគោរពគោលការណ៍គម្លាតសង្គមដាច់ខាត៕


