Neville ថា Man UTD គ្មានគីឡូប្រជែងជាមួយ Liverpool និង Man City ព្រោះខ្វះរបស់សំខាន់មួយនេះ
កីទ្បា
០២-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន
Neville ថា Man UTD នៅខ្វះស្មារតីនិងទឹកចិត្តក្នុងនាមជាជើងឯក
អង់គ្លេស៖ លោក Gary Neville ដែលជាអតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United បាននិយាយម្ដងហើយម្ដងទៀតថាអតីតក្លិបរបស់លោកនៅតែមិនអាចប្រជែងយកពាន Premier League ជាមួយក្លិបយក្សពីរទៀតគឺ ហង្សក្រហម Liverpool និង មេឃខៀវ Manchester City បានទេព្រោះ Man UTD នៅខ្វះរបស់សំខាន់មួយគឺ "ស្មារតីនិងទឹកចិត្តក្នុងនាមជាជើងឯក"។
បើទោះបីជានៅដើមរដូវកាល Man UTD ធ្វើមិនសូវបានល្អក៏ក្លិបមួយនេះខំវារឡើងលើតារាង Premier League ម្ដងបន្តិចៗដោយបានយកឈ្នះក្រុម Burnley និងបន្តទម្លាក់ក្លិបគីឡូធ្ងន់ Liverpool ចេញពីពាន FA Cup ទៀតហើយបន្ទាប់មកក៏បន្តឈ្នះ Fulham ប៉ុន្តែកាលពីថ្មីៗទៅនេះ ក្រុមទាំងមូលហាក់បីដូចជាកំពុងដើរថយក្រោយវិញព្រោះ Man UTD បានចាញ់ក្រុមបាតតារាង Sheffield United កាលពីសប្តាហ៍មុន ហើយក៏បន្តលេងស្មើ ០-០ ជាមួយក្លិបកាំភ្លើងធំ Arsenal ទៀតទើបលោក Gary Neville គិតថាកីឡាកររបស់ក្លិបមិនទាន់មានទឹកចិត្តជាអ្នកប្រជែងយកពាននៅឡើយទេ។