ជប៉ុន៖ ធ្លាប់តែឮអ្នកចំការដាំដំណាំយកទិន្នផល ប៉ុន្តែអ្នកភូមិជនជាតិជប៉ុនដាំបានទិន្នផលហើយ ថែមទាំងកែច្នៃវាឱ្យមើលទៅកាន់តែទាក់ភ្នែកបន្ថែមទៀត។ Inakadate គឺជាភូមិដែលមិនសូវមានគេនិយាយ មានមនុស្សរស់នៅប្រមាណជា ៧,០០០នាក់ និងមានទីតាំងក្នុងខេត្ត Aomori ប្រទេសជប៉ុន ហើយជាភូមិមានគំនូរវាលស្រែដ៏កម្រជាងកន្លែងផ្សេងៗទៀតនៅលើពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿងរ៉ាវរបស់ភូមិ Inakadate ដែលបានក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក គឺចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ បន្ទាប់ពីយុវវ័យចាប់ផ្តើមផ្លាស់ទីទៅនៅទីក្រុង ទើបអ្នកស្រុកនាំគ្នាគិតឃើញគំនិតដាំដុះតាមបែបប្រពៃណីមានរយៈពេលរាប់រយឆ្នាំមកប្រើ ហើយនោះគឺ សិល្បៈ Tanbo (សិល្បៈវាលស្រែ)។ សិល្បៈនេះតម្រូវឱ្យប្រើប្រាស់ពូជស្រូវ ដែលមានពណ៌ខុសៗគ្នាជាច្រើនដាំឱ្យចេញក្លាយរូបដ៏ប្រណិត៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖





