បរទេស៖ នៅក្នុងពិភពលោកយើងនេះបានសត្វជាច្រើនប្រភេទដែលលោកអ្នកធ្លាប់បានឃើញនិងមិនធ្លាប់បានឃើញមានរូបរាងប្លែកៗពីគ្នា។ ខាងក្រោមនេះគឺជាសត្វទាំង៨ប្រភេទដែលអ្នកមិនធ្លាប់បានឃើញពីមុនមកឡើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ត្រីដៃក្រហម
ក្រុមអ្នកវិទ្យាសាស្រ្ដបានប្រទះឃើញត្រីចំនួន១៤ប្រភេទដែលមានព្រុយដូចទៅនឹងដៃមនុស្ស និងមិនធ្លាប់បានឃើញពីមុនមកឡើយ។ ហើយត្រីទាំងអស់នោះអាចប្រឈមនឹងការផុតពូជផងដែរ
២. មឹក Grimpoteuthis
សត្វមឹកសមុទ្រដ៏ចម្លែកមួយប្រភេទនេះរស់នៅក្នុងសមុទ្រទឹកជ្រៅ និងកំពុងតែប្រឈមនិងការផុតពូជផងដែរ។
៣. ត្រី Salps មានរូបរាងថ្លាដូចកញ្ចក់
ត្រី Salps មានរូបរាងថ្លាដូចកញ្ចក់រាងសំប៉ែតនេះត្រូវបានគេប្រទះឃើញនៅក្នុងសមុទ្រដ៏ជ្រៅ ហើយពួកវាស្រូបយកកាបូនឌីអុកស៊ីតដែលនៅក្នុងទឹក។
៤. កង្កែប Pinoccio
កង្កែប Pinoccioគឺជាសត្វមួយប្រភេទដែលយើងកម្របានឃើញបំផុត។
៥. សត្វ The pika
សត្វ The pikaគឺជាសត្វមួយប្រភេទដែលមានរូបរាងស្រដៀង និងសត្វទន្សាយគួរឱ្យស្រឡាញ់និងកម្របានឃើញបំផុត វាត្រូវបានគេប្រទះឃើញដំបូងនៅលើភ្នំ Tian Shan ប្រទេសចិន។
៦. កណ្ដូបភ្នែកក្រហម Caedicia
សត្វកណ្ដូបមួយប្រភេទនេះរស់នៅតាមភ្នំ Muller Range នៅតំបន់ខ្ពង់រាបប៉ាស៊ីភិច និងជាសត្វកម្រផងដែរ។
៧. ប្រចៀវនែនឌូ
សត្វប្រចៀវនេះគួរឱ្យស្រឡាញ់ណាស់ដោយសារតែវាមានកែវភ្នែក និងច្រមុះជ្រុងប្រហែលនឹងបំពង់ វាត្រូវបានគេប្រទះឃើញដំបូងក្នុងឆ្នាំ ២០០៩ នៅក្នុងព្រៃនៃប្រទេសប៉ាពួញូហ្គីណេ។ រូបរាងរបស់វាស្រដៀងទៅនិង Jedi Master ដែលមាននៅក្នុងខ្សែភាពយន្តសង្គ្រាមភពផ្កាយ Star Wars។
៨. ស្វា snub-nosed
សត្វស្វានេះជាស្វាកម្របំផុតនៅលើពិភពលោក ដែលត្រូវបានគេបានប្រទះឃើញជាលើកដំបូងនៅឆ្នាំ ២០១០ នៅភាគខាងជើងប្រទេសភូមា (មីយ៉ាន់ម៉ា)៕