អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងតម្រង់ជួរសុំចូលទាក់ទងយកខ្សែបម្រើឆ្នើមកំពុងឡើងជើងម្នាក់របស់ក្លិប Hoffenheim ដែលជាក្លិបនៅ Bundesliga គឺ Christoph Baumgartner ដោយចង់បានរូបគេមកលេងនៅរដូវក្ដៅខាងមុខនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ២១ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោនៅលីគ Bundesliga របស់អាល្លឺម៉ង់ខណៈដែលក្លិបផ្សេងទៀតនៅក្នុងលីគតែមួយក៏កំពុងសម្លឹងចង់ទិញយក Baumgartner ទៅចូលរួមដែរ។
ខ្សែបម្រើសញ្ជាតិអូទ្រីសរូបនេះបានចូលបង្ហាញខ្លួនលើកដំបូងឲ្យក្លិប Hoffenheim កាលពីខែឧសភាពឆ្នាំ២០១៩ និងបានជាប់ជម្រើស១១នាក់ដំបូងតាំងពីពេលនោះមកហើយគេប្រៀបដូចកីឡាករស្នូលរបស់ក្រុមមិនខុសពី Bruno Fernandes នៅ Man UTD អ៊ីចឹង។
Christoph Baumgartner បានបង្ហាញខ្លួនបាន១៧ដងក្នុងការប្រកួតនៃលីគ Bundesliga និងរកបាន៣គ្រាប់ព្រមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៥គ្រាប់ទៀត។
យោងតាមសារព័ត៌មាន The Sun បានរាយការណ៍ថា Manchester United កំពុងសម្លឹងមើលសមត្ថភាពលើទីលានរបស់គេនិងអាចដាក់សំណើទិញយកនៅរដូវក្ដៅខាងមុខនេះបើទោះបីជាតម្លៃខ្លួនរបស់គេមិនថោកក៏ដោយស្របពេលកុងត្រារបស់គេជាមួយក្លិប Hoffenheim នៅមានសុពុលភាពរហូតដល់ឆ្នាំ២០២៣ឯណោះ៕
ប្រភព៖ metro