អេស្ប៉ាញ៖ អតីតកីឡាកររបស់ក្លិបអធិរាជស Real Madrid និងជាអតីតគ្រូបង្វឹកលោក Jorge Valdano បានបញ្ចេញយោបល់ខ្លះៗពេលផ្ទុះពាក្យចចាមអារ៉ាមថាអតីតក្លិបរបស់លោកចង់ទិញយកខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ពីក្លិបសេដ្ឋីបារាំង Paris Saint-Germain ដោយលោក Valdano គិតថាក្លិបមិនគួរទិញ Mbappe នោះឡើយនិងគិតថាខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland ទៅវិញទេដែលក្លិបគួរតែទិញយក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សHaaland បានវិវត្តន៍ខ្លួនក្លាយជាកីឡាករដ៏លេចធ្លោដោយរកបាន៣៧គ្រាប់ក្នុងការប្រកួតគ្រប់ក្របខណ្ឌតាំងពីចូលរួមជាមួយ Borussia Dortmund នៅដើមឆ្នាំ២០២០ កន្លងមកបន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងដ៏លេចធ្លោនៅក្លិប Salzburg ក្នុងប្រទេសអូទ្រីស។
ខណៈនោះដែរ Kylain Mbappe នៅតែបន្តរកគ្រាប់បាល់ឲ្យក្លិប PSG បានជារឿយៗ ប៉ុន្តែគេមិនទាន់ច្បាស់នោះទេថា Mbappe នៅតែបន្តប្រើទម្រង់លេងល្អបែបនោះឬយ៉ាងណា។ កីឡាករវ័យ២២ឆ្នាំរូបនេះបានបង្ហើបថាគេកំពុងគិតគូពិចារណាពីអនាគតជាមួយក្លិប PSG ស្របពេលកុងត្រានឹងផុតនៅចុងរដូវកាលនេះហើយ ឯ Real Madrid ក៏កំពុងត្រូវបានគេរាយការណ៍ថាបានព្យាយាមលក់កីឡាករក្នុងស្ដុកចេញខ្លះដើម្បីបានប្រាក់យកមកទិញ Mbappe ផងដែរ។
យ៉ាងណាមិញលោក Valdano គិតថា Haaland គួរតែជាជម្រើសដ៏ល្អសម្រាប់ Real Madrid ដោយគូសបញ្ជាក់ប្រាប់សារព័ត៌មាន Onda Cero ថា៖
ប្រភព៖ goal