បន្ទុះភ្នំភ្លើងនៅ​ឥណ្ឌូណេស៊ី បង្ហាញឱ្យឃើញ រំហូរកម្អែលភ្នំភ្លើងឡើងក្រហមឆ្អៅ

//s9.kh1.co/8f/8f5332b0802f013b7dafbd91c15225a6d942f2f8.jpeg
សង្គម

 ២៧-មករា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃពុធនេះ បន្ទុះភ្នំភ្លើងសកម្មបំផុតមួយនៅប្រទេសឥណ្ឌូនេស៊ី បានបង្កឱ្យមានរំហូរកម្អែលភ្នំភ្លើងឡើងក្រហមឆ្អៅមានប្រវែង ១,៥០០ ម៉ែត្រហូរតាមជម្រាលភ្នំភ្លើង និងមានបង្កជាផ្សែងពពកអណ្តែតពេញអាកាសផងដែរ

ឥណ្ឌូណេស៊ី៖ នៅថ្ងៃពុធនេះ បន្ទុះភ្នំភ្លើងសកម្មបំផុតមួយនៅប្រទេសឥណ្ឌូណេស៊ី បានបង្កឱ្យមានរំហូរកម្អែលភ្នំភ្លើងឡើងក្រហមឆ្អៅមានប្រវែង ១,៥០០ម៉ែត្រ ហូរតាមជម្រាលភ្នំភ្លើង និងមានផ្សែងអណ្តែតពេញអាកាសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អាជ្ញាធរបានប្រាប់ឱ្យដឹងថា រំហូរកម្អែលភ្នំភ្លើងខាងលើ គឺជារំហូរកម្អែលភ្នំភ្លើងដ៏ធំជាងគេបង្អស់របស់ភ្នំភ្លើង Merapi ដោយចាប់តាំងពីវាបង្កើនកម្រិតគ្រោះថ្នាក់ខ្លាំងឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២០កន្លងមក។ យ៉ាងណាមិញ អាជ្ញាធរបាន អំពាវនាវឱ្យពលរដ្ឋត្រូវនៅឱ្យឆ្ងាយពីតំបន់គ្រោះថ្នាក់ ដែលមានចម្ងាយ ៥ គីឡូម៉ែត្រពីរណ្ដៅមាត់ភ្នំភ្លើងតាមជម្រាលភ្នំ ព្រោះវាអាចបង្កឱ្យមានកម្អែលភ្នំភ្លើងហៀរចេញមកក៏ថាបាន និងរងចាំស្តាប់សញ្ញាប្រកាសអាសន្ន ខណៈក្រុមអាជ្ញាធរក្នុងតំបន់កំពុងតាមដានស្ថានភាពសិន។

គួរជម្រាបដែរថា ភ្នំភ្លើង Merapi​ ដែលមានកម្ពស់ជិត ៣,០០០ ម៉ែត្រ មានទីតាំងស្ថិតនៅក្នុងកោះ Java ដែលសម្បូរទៅដោយមនុស្សរស់នៅ និងជិតទីក្រុងបុរាណ Yogyakarta។ ភ្នំភ្លើងនេះគឺជាភ្នំភ្លើងសកម្មបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយក្នុងឆ្នាំ ២០១០កន្លងមក បន្ទុះភ្នំភ្លើងបានឆក់យកជីវិតមនុស្សអស់ ៣៤៧នាក់៕

ទិដ្ឋភាពភ្នំភ្លើងមើលពីចម្ងាយ
ទិដ្ឋភាពភ្នំភ្លើងមើលពីចម្ងាយ
ទិដ្ឋភាពកម្អែលភ្នំភ្លើងមើលពីចម្ងាយ
ទិដ្ឋភាពកម្អែលភ្នំភ្លើងមើលពីចម្ងាយ
ទិដ្ឋភាពកម្អែលភ្នំភ្លើងមើលពីចម្ងាយ
ទិដ្ឋភាពកម្អែលភ្នំភ្លើងមើលពីចម្ងាយ
អាជ្ញាធរកំពុងចាំតាមដានស្ថានភាព
អាជ្ញាធរកំពុងចាំតាមដានស្ថានភាព
ផ្ទះអ្នកភូមិ
ផ្ទះអ្នកភូមិ
ផ្សែងអណ្តែតពេញអាកាស
ផ្សែងអណ្តែតពេញអាកាស
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » នាឆ្នាំនេះ ស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិ «BREAK THE CYCLE LE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)»

 ២៦-មិថុនា-២០២៥ 
 ៨ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T