វីរបុរសឆ្មា ឈរចាំការពារសុវត្ថិភាពក្មេងប្រុសម្នាក់ កុំឲ្យតោងលេងបង្កាន់ដៃរានហាល ចៀសវាងធ្លាក់ទៅក្រោម (មានវីដេអូ)

//s9.kh1.co/ad/ad144c5aee5402f89370e47ab677285db9a9b8df.jpg
សង្គម

 ២៧-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មហាជនអ្នកប្រើប្រាស់បណ្ដាសង្គម បានសម្ដែងការអស់សំណើចជុំវិញនឹងឃ្លីបវីដេអូមួយ ដែលថតបង្ហោះពីសកម្មភាពឆ្មាមួយក្បាល បានឈរចាំការពារសុវត្ថិភាពក្មេងប្រុសតូចម្នាក់។

កូឡុំប៊ី៖ មហាជនអ្នកប្រើប្រាស់បណ្ដាសង្គមជាច្រើន បានសម្ដែងការអស់សំណើច និងអារម្មណ៍កក់ក្ដៅ ជុំវិញនឹងឃ្លីបវីដេអូមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាពឆ្មាមួយក្បាល បានឈរចាំការពារសុវត្ថិភាពក្មេងប្រុសម្នាក់ អាយុប្រហែល១ឆ្នាំ កុំឲ្យតោងលេងបង្កាន់ដៃរានហាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឃ្លីបវីដេអូនេះ ត្រូវបានថតឡើងដោយបុរសម្នាក់ ដែលជាម្ចាស់ឆ្មា និងរស់នៅក្នុងអគារផ្ទះល្វែងមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងទីក្រុង Bucaramanga នៃប្រទេសកូឡុំប៊ី ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា ក្មេងប្រុសតូចបានឈរលេង និងស្រែកលេងនៅរានហាល ហើយមានឆ្មាមួយក្បាលអង្គុយលើទូ និងសម្លឹងមើលទៅក្រោមផងដែរ។ បន្ទាប់មក ក្មេងប្រុសតូចក៏បានឈោងដៃទៅកាន់បង្កាន់ដៃ ដែលឃើញដូច្នេះ ឆ្មាបានងាកក្រឡេកមើលម្ចាស់របស់ខ្លួនដែលកំពុងដេកក្នុងផ្ទះ ដែលហាក់បីដូចជាវាចង់ឲ្យម្ចាស់បញ្ឈប់សកម្មភាពរបស់ក្មេងប្រុសតូចអីចឹង។

បើទោះជាយ៉ាងណាក៏ដោយ ម្ចាស់របស់វាមិនមានប្រតិកម្មអ្វីឡើយ ដែលជាហេតុជំរុញឲ្យវា.យកក្រញាំខាងមុខ ទៅគៀសដៃខាងស្ដាំរបស់ក្មេងប្រុសតូចចេញ។ យ៉ាងណាមិញ ក្មេងប្រុសតូចមិនឈប់ឡើយ និងនៅតែបន្ដឈោងដៃទៅតោងបង្កាន់ដៃទៀត ដែលធ្វើឲ្យឆ្មាមានការព្រួយបារម្ភ ហើយវាក៏យកក្រញាំទៅគៀសដៃរបស់ក្មេងប្រុសតូចចេញដដែល និងយកខ្លួនបាំង កុំឲ្យតោងលេងទៀតផង។

ជុំវិញឃ្លីបវីដេអូខាងលើនេះ ទទួលបានអ្នកចុចចូលទស្សនាយ៉ាងច្រើននៅលើយូធូប និងមានមហាជនជាច្រើន បានបញ្ចេញមតិ កោតសរសើរទៅដល់ឆ្មា ដែលចេះការពារក្មេងប្រុសតូចផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T