អូស្ត្រាលី៖ រដ្ឋាភិបាលអូស្ត្រាលីបានថ្លែងនៅថ្ងៃច័ន្ទនេះថា អូស្ត្រាលីគ្រោងនឹងចំណាយទឹកប្រាក់សរុបចំនួន ៧៧០ លានដុល្លារ ដើម្បីធ្វើការអភិវឌ្ឍសមត្ថភាពសព្វាវុធថ្មីរបស់កងទ័ពជើងទឹក រួមជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ និងកាំជ្រួចមីស៊ីលប្រដេញក្រោមទឹកផងដែរ ក្នុងគោលបំណងពង្រីកវិស័យការពារជាតិ ខណៈស្ថានភាពក្នុងតំបន់កំពុងតានតឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអូស្ត្រាលីបានគូសបញ្ជាក់ឱ្យដឹងថា ប្រទេសនេះគ្រោងនឹងផ្តល់ឱ្យកងទ័ពជើងទឹករបស់ខ្លួននូវមីស៊ីលប្រឆាំងនាវាចម្បាំងដែលមានរយៈចម្ងាយឆ្ងាយ កាំជ្រួចមីស៊ីលបាញ់ចេញទៅដែនអាកាសដែលមានរយៈចម្ងាយ ៣៧០ គម កាំជ្រួចមីស៊ីលប្រដេញក្រោមទឹកធុនស្រាលដ៏ទំនើប និងមីស៊ីលដែលមានសមត្ថភាពវាយប្រហារដែនគោក ដែលអាចហោះបានក្នុងរយៈចម្ងាយ ១,៥០០ គម ផងដែរ។
គួរបញ្ជាក់ថា ការចំណាយនេះគឺជាផ្នែកមួយនៃថវិកាការពារជាតិសម្រាប់ទសវត្សរ៍ខាងមុខ និងជាផ្នែកមួយនៃការលើកកំពស់ការការពារធនធាន ព្រំដែនសមុទ្រជាតិ ក៏ដូចជាជំរុញស្ថិរភាព និងសន្តិសុខទៅកាន់តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលរំពឹងថាទំនាក់ទំនងរវាងអូស្ត្រាលី និងចិននឹងមានការរង្គោះរង្គើសាជាថ្មី៕




