ភ្នំពេញ៖ នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃចូលរោងជ័យសិរីមង្គល របស់ឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត់ត្រា ដែលធ្វើឡើងយ៉ាងអធិកអធម មានការជួបជុំ ចូលរួមយ៉ាងច្រើន ពីសំណាក់ក្រុមគ្រួសារទាំងសងខាង ពោរពេញដោយស្នាមញញឹមខ្លាំងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើក្រឡេកទៅមើលការរៀបចំពិធីមង្គលមួយនេះ ឃើញថាពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងការដេគ័រ អមជាមួយនឹងភ្លើងយ៉ាងចែងចាំង ធំទូទាញនៅក្នុងគេហដ្ឋានផ្ទះដ៏ធំស្កឹមស្កៃ។ តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នោះគឺ នៅក្នុងកម្មវិធី ក៏មានការដាក់លំអរជាមួយនឹង ឡានស៊េរីទំនើបៗជាច្រើនគ្រឿង នៅមុខរោង ដែលមានតម្លៃរាប់ម៉ឺនដុល្លារតែម្តង។
ជាមួយនឹងថ្ងៃពិសេស បូករួមនឹងការរៀបចំ ពិធីមង្គលមួយនេះ បានធ្វើឲ្យមហាជនមួយចំនួននាំគ្នាសរសើរគ្រប់គ្នា បូករួមនឹងភាពរំភើបដែលពិធីធ្វើឡើងយ៉ាងអធិកអធមខ្លាំងបែបនេះ៕
រូបភាពពី៖ Visal FoTo
សូមទស្សនារូបភាពខាងក្រោមនេះ៖