អង់គ្លេស៖ ស្ដ្រីជនជាតិអង់គ្លេសម្នាក់ ដែលមានស្នាមសាក់ច្រើនជាងគេបំផុតនៅចក្រភពអង់គ្លេស បានបង្ហើបថានាងពេលនេះ ចាប់ផ្ដើមចាក់សាក់លើផ្ទៃមុខហើយ បន្ទាប់ពីនៅលើដងខ្លួនរបស់នាងលែងមានកន្លែងទំនេរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាង Backy Holt វ័យ ៣៣ឆ្នាំ មកពី Cheshire បានចូលរួមក្នុងកម្មវិធីមួយកាលពីព្រឹកម្សិលមិញនេះ ដោយនាងបាននិយាយថា ការចាក់សាក់តាំងពីក្បាលរហូតដល់ចុងជើង រួមទាំងក្រលៀន និងតំបន់ឯកជនរបស់នាងបែបនេះ គឺចាប់ផ្ដើមក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ហើយនៅលើដងខ្លួនពេលនេះ លែងមានកន្លែងចាក់តទៅទៀតហើយ។
នាង Backy បាននិយាយថា៖
ខ្ញុំតែងតែនិយាយថា ខ្ញុំនឹងមិនចាក់សាក់នៅលើដៃ បំពង់ក ឬ ផ្ទៃមុខទេ។ ប៉ុន្ដែពេលនេះ ខ្ញុំអស់កន្លែងទំនេរ ហើយខ្ញុំពិតជាញៀននឹងការចាក់សាក់មែនទែន ដូច្នេះខ្ញុំនឹងធ្វើសម្រាប់វា។
ក្នុងចំណោមស្នាមសាក់យ៉ាងច្រើនរបស់នាង Backy គឺរួមមានឈ្មោះឪពុកម្ដាយ និងខ្សែភាពយន្ដដែលនាងចូលចិត្ដ។ ក្នុងចំណោមនោះដែរ មានស្នាមសាក់ចំនួន៤កន្លែង ដែលមានអត្ដន័យបំផុតសម្រាប់នាង។ ហើយនាងបានប៉ាន់ស្មានថា ថ្លែចាក់សាក់មកទល់បច្ចុប្បន្ននេះ នាងបានចំណាយសរុបអស់ប្រមាណ ៤៧,០០០ដុល្លារអាមេរិកឯណោះ៕
សូមទស្សនារូបភាពខាងក្រោម៖






