Park Shin Hye ដើរ​តួ​​ជា «​​ខ្មាន់​កាំ​ភ្លើង» ក្នុង​​រឿង​ភាគ​ថ្មី​​បែប​​បាញ់​​​ប្រហារ​យ៉ាង​ប្លែកភ្នែក (មានវីដេអូ)

//s9.kh1.co/ca/caa61f6f42460697a924cc549d9b47ef6a65f1b3.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មកមើលរូបភាព វីដេអូខ្លី និងសាច់រឿងខ្លះពីរឿង Sisyphus : The Myth​ របស់ Park Shin Hye

កូរ៉េខាងត្បួង៖ ប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់បានស្គាល់ ឬដឹងនៅឡើយទេ អំពីរឿងភាគថ្មីបែបបាញ់ប្រហារ Action លាយឡំនឹង Fantasy មួយនេះដែលមានឈ្មោះថា Sisyphus: The Myth ដែលចូលរួមសម្ដែង​ដោយ​អ្នក​នាង Park Shin Hye និងលោក Cho Seung Woo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពអ្នកនាង Park Shin Hye និង លោក Cho Seung Woo
រូបភាពអ្នកនាង Park Shin Hye និង លោក Cho Seung Woo

រឿងនេះមានលក្ខណៈពិសេសមួយដែលប្រិយមិត្តបានកត់សម្គាល់ផងដែរគឺអ្នកនាង Park Shine Hye ដែលធ្លាប់តែ​សម្ដែងភាគច្រើនជាតួអង្គនារីសាមញ្ញទន់ខ្សោយបែបមកសម្ដែងជាខ្មាន់កាំភ្លើងយ៉ាងប្លែកភ្នែកបែបនេះ ។

មិនមានការបដិសេធទេថា Park Shin Hye គឺជាតារាស្រី K-drama ដែលមានភាពលេចធ្លោ​ជាងគេនា​ពេល​បច្ចុប្បន្ន។ បែបនេះក្តី នាងបានបង្ហាញថានាងអាចចាប់យកសម្ដែងជាតួអង្គអ្វីក៏បាន និងផ្តល់នូវការសម្តែង​ដ៏អស្ចារ្យ​ផងដែរ។ ក្រុមការងារខ្សែភាពយន្តភាគនេះក៏ប្រាបថា Park Shin Hye បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាមួយ​នឹង​ឈុត​ឆាកសម្តែងរបស់នាងថា Park Shin Hye បានបំពេញការងារដ៏អស្ចារ្យក្នុងការបង្ហាញឈុតឆាក​សកម្មភាព​ដ៏អស្ចារ្យ និងសាហាវបំផុតដែលមិនធ្លាប់មាននៅក្នុងខ្សែភាពយន្តនានារបស់នាង។ ក្រុមការងារនាងក៏បានបញ្ចេញផ្ទាំងរូបភាពជាច្រើនដែលបង្ហាញពីពេលនាងកាំភ្លើង និងកាបូបនៅលើស្មារបស់នាង។

រូបអ្នកនាង Park Shin Hye
រូបអ្នកនាង Park Shin Hye
រូបអ្នកនាង Park Shin Hye
រូបអ្នកនាង Park Shin Hye
រូបអ្នកនាង Park Shin Hye
រូបអ្នកនាង Park Shin Hye

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តភាគមួយនេះគឹនិយាយរឿងរ៉ាវរបស់វិស្វករទេពកោសល្យម្នាក់ឈ្មោះ Han Tae-Sul ដែលព្យាយាមលាតត្រដាងការពិតនៅពីក្រោយការស្លាប់របស់បងប្រុសគាត់ និងវរជនម្នាក់ឈ្មោះ Kang Seo-hae ដែលធ្វើដំណើរឆ្លងវេលាពីអនាគតកាលមកដើម្បីជួយគាត់។ Han Tae-Sul គឺជាវិស្វករទេពកោសល្យ​ និងជា​សហស្ថាបនិក​នៃក្រុមហ៊ុន Quantum និង Time Company ។

គាត់មានរូបរាងសង្ហាហើយគាត់បង្កើតលទ្ធផលច្នៃប្រឌិតល្អៗជាច្រើន។ អរគុណចំពោះការខិតខំប្រឹងប្រែង​របស់គាត់​ទើប​ក្រុមហ៊ុន Quantum និង Time បានក្លាយជាសហគ្រាសលំដាប់ពិភពលោក។ គាត់ត្រូវបានគេស្គាល់ថាជា​បង្កើត​អព្ភូតហេតុដ៏អស្ចារ្យ និងជាវីរបុរសនៅប្រទេសកូរ៉េក៏ប៉ុន្តែការពិតនៅខាងក្រោយគឺខុសគ្នាបន្តិចបន្តួច។ បន្ទាប់ពីការស្លាប់របស់បងប្អូនប្រុសគាត់កាលពី ១០ ឆ្នាំមុនគាត់បានបង្ហាញអាកប្បកិរិយាប្លែក។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន​បានប្រែប្រួលទៅតាមនោះ។ ថ្ងៃមួយគាត់បានដឹងការពិតនៅពីក្រោយការស្លាប់របស់​បងប្អូន​ប្រុសប្រុសរបស់គេ ដំណើរនៃគ្រោះថ្នាក់របស់គាត់ក៏ចាប់ផ្ដើមមានឡើង។ Kang Seo-Hae គឺជាអ្នកចម្បាំង​ជើងខ្លាំងម្នាក់។ ថ្ងៃមួយបន្ទាប់ពីដំណើរដ៏វែងឆ្ងាយនិងគ្រោះថ្នាក់របស់នាងក៏បានមកជួម Tae-Sul ហើយជួយ​សង្គ្រោះ​គាត់។ ហើយរឿងនេះនឹង​ចាក់បញ្ចាំង​នៅប្រទេសកូរ៉េខាងត្បូងខែកុម្ភៈ ឆ្នាំ២០២១ នេះផងដែរ៕

វីដេអូខ្លីរឿង  Sisyphus : The Myth
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T