អូស្ដ្រាលី៖ ថ្មីៗនេះ សត្វកង់ហ្គូរូព្រៃមួយក្បាល ដែលមានសាច់ដុំធំៗដូចអ្នកកីឡាកាស
ត្រូវបានបុរសម្នាក់ប្រទះឃើញដោយចៃដន្យ ខណៈពេលវាកំពុងតែងូតទឹកលេងនៅតាមដៃព្រែក
ដែលស្ថិតនៅទីក្រុង Margaret River ភាគខាងលិចប្រទេសអូស្ដ្រាលី។
លោក Jackson Vincent វ័យ២៧ឆ្នាំ ដែលបានប្រទះឃើញសត្វកង់ហ្គូរូនោះ
ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង ព្រោះមិនដែលឃើញថនិកសត្វធំបែបនេះពីមុនមកទេ។ លោក Jackson
បានរៀបរាប់ថា៖
លោក Jackson
បន្ដថា៖
យ៉ាងណាមិញ ក្រោយមក លោក Jackson ក៏បានបង្ហោះរូបកង់ហ្គូរូសាច់ដុំដែលថតបាននោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន
ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានមនុស្សរាប់ពាន់នាក់ចែកចាយបន្ដផងដែរ៕