Scholes ថាទាល់តែ Man UTD រកផ្លូវទប់ទល់នឹងកីឡាករ២នាក់នេះរបស់ Liverpool ទើបអាចយកឈ្នះការប្រកួតបាន
កីទ្បា
១៦-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន
Paul Scholes ថា Man UTD ត្រូវតែរកវិធីទប់ទល់នឹង Trent Alexander-Arnold ព្រមទាំង Andrew Robertson
អង់គ្លេស៖ លោក Paul Scholes ដែលជាអតីតកីឡាករម្នាក់របស់ Manchester United ព្រមទទួលស្គាល់ការពិតថាបិសាចក្រហមមិនសូវមានឱកាសបានយកឈ្នះក្រុមខ្លាំង Liverpool ទេពេលប្រកួតក្នុងទឹកដី Anfield ប៉ុន្តែលោកនៅតែគិតថា Man UTD អាចបញ្ឈប់ Liverpool បានបើសិនដឹងចំណុចខ្សោយខ្លះៗ។
Manchester United នឹងត្រូវធ្វើដំណើរទៅទឹកដី Anfield នាតំបន់ Merseyside ដើម្បីប្រកួតជាមួយ Liverpool ខណៈដែលក្លិបមាន៣ពិន្ទុនាំមុខ Liverpool ព្រោះប្រកួតទាំងបីចុងក្រោយក្នុងក្របខណ្ឌ Premier League នេះគឺភាគីលោកគ្រូ Jurgen Klopp មិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេដោយសារបញ្ហាមួយចំនួនដូចជាកង្វះខ្សែការពារជាដើម។
កីឡាករឆ្នើមៗរបស់ Liverpool ដូចជា Virgil van Dijk, Joe Gomez កំពុងស្ថិតក្នុងការសម្រាកព្យាបាលរបួសរយៈពេលវែង រីឯខ្សែការពារ Joel Matip ឯណោះវិញក៏ជាសះស្បើយមិនទាន់ការប្រកួតធំនេះឡើយទើបលោក Paul Scholes គិតថានេះជាឱកាសល្អសម្រាប់ Man UTD យកឈ្នះម្ចាស់ពាន Premier League រដូវកាលមុននេះបាន។
យ៉ាងណាមិញលោកក៏បានគូសបញ្ជាក់ថាកីឡាករដែលជាឧបសគ្គរារាំងដល់ជ័យជម្នះរបស់ Man UTD មានពីរនាក់ គឺខ្សែការពារ Trent Alexander-Arnold និង Andrew Robertson នោះឯង។