អង់គ្លេស៖ វិវាទពាក្យសម្ដីរវាងលោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp របស់ក្រុមហង្សក្រហម Liverpool និងអតីតលោកអាជ្ញាកណ្ដាលឈ្មោះថា Mark Clattenburg បានផ្ទុះឡើងក្រោយលោកបានវាយបកតបទៅលោកគ្រូ Klopp រឿងដែលចោទថាអាជ្ញាកណ្ដាលតែងតែផ្ដល់បាល់ប៉េណាល់ទីទៅកាន់ក្រុមបិសាចក្រហម Manchester United ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយចាញ់ក្រុម Southampton ក្នុងលទ្ធផល ១ ទល់នឹង ០ លោកគ្រូ Klopp បានចេញមុខតវ៉ាថាចង់ឲ្យអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល់ទីដល់ Liverpool ព្រោះកីឡាករខាង Southampton លេងកាចណាស់ និងថែមទាំងដៀមដាមទៀតថា Man UTD បែរជាទទួលបានបាល់ប៉េណាល់ទី២ឆ្នាំចុងក្រោយនេះក្នុងចំនួនច្រើនជាង Liverpool ក្នុងរយៈពេល៥ឆ្នាំកន្លះទៅទៀត។
តាំងពីលោកគ្រូបង្វឹក Ole Gunnar Solskjaer ឡើងមកកាន់តំណែងជំនួសលោកគ្រូបង្វឹក Jose Mourinho មក គឺ Man UTD ទទួលបានបាល់ប៉េណាល់ទីសរុប២៧ដង ខណៈដែល Liverpool បានតែ១៩ដងគត់។
ប៉ុន្តែលោកអតីតអាជ្ញាកណ្ដាលរបស់ក្របខណ្ឌ Premier League Mark Clattenburg ដែលបានចូលចុះសង្កេតដល់ទៅ២៩២ប្រកួតក្នុងអាជីពរបស់លោកបានចេញមុខនិយាយថាអាជ្ញាកណ្ដាលមិនបានចូលខាង Manchester United ឡើយនិងចោទថាលោកគ្រូKlopp និយាយនេះគឺចង់បង្អាក់សមាធិអាជ្ញាកណ្ដាលមុនជំនួប រវាងក្លិបយក្ស Man UTD និង Liverpool នៅថ្ងៃអាទិត្យនេះប៉ុណ្ណោះ។
លោក Clattenburg ព្រមទទួលស្គាល់ថានៅជំនាន់ Sir Alex Ferguson ដឹកនាំគឺ អាជ្ញាកណ្ដាលកាន់ជើង Man UTD ប៉ុន្តែពេលនេះវាមិនដូចមុនឡើយដោយបានបង្ហោះសារមួយក្នុង Mailonline ថា៖
លោក Clattenburg បានបន្តទៀតថា៖
គួរបញ្ជាក់ផងដែរថា Liverpool ត្រូវ Manchester United រុញទម្លាក់មកលេខ២វិញដោយមាន៣៣ពិន្ទុក្នុងដៃ ចាញ់ភាគីលោកគ្រូ Sokskjaer ៣ ពិន្ទុ ខណៈក្រុមទាំងពីរនឹងប្រកួតតទល់គ្នានៅថ្ងៃអាទិត្យម៉ោង១១:៣០នាទីយប់នៅកម្ពុជា៕
ប្រភព៖ metro