ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាហ្វកានីស្ថាន បានបំផ្លាញផែនការរបស់ក្រុម ISIS ក្នុងការធ្វើឃាត អ្នកការទូតអាមេរិកមួយរូប

//s9.kh1.co/95/95098f46efaff6372a6fd143f7f76ea34a11f4dc.jpg
សង្គម

 ១៤-មករា-២០២១ ៩ព្រឹក · ៥ ឆ្នាំមុន

ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាហ្វកានីស្ថានបានបំផ្លាញការប៉ុនប៉ងរបស់សមាជិកក្រុម ISIS ចំនួន ៤នាក់ក្នុងការធ្វើឃាតអ្នកការទូតអាមេរិកម្នាក់នៅក្នុងទីក្រុងកាប៊ុល

កាប៊ុល៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាហ្វកានីស្ថានបានប្រាប់ឱ្យដឹងថា ពួកគេបានបំផ្លាញការប៉ុនប៉ងរបស់សមាជិកក្រុម ISIS ចំនួន ៤នាក់ក្នុងការធ្វើឃាតអ្នកការទូតអាមេរិកម្នាក់នៅក្នុងទីក្រុងកាប៊ុល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកការទូតអាមេរិកលោក  Ross Wilson ជាអ្នកប្រចាំការនៅទីក្រុងកាប៊ុលគឺជាគោលដៅនៃការវាយប្រហាររបស់ក្រុម ISIS ដែលពួកគេបានគ្រោងទុកនៅថ្ងៃច័ន្ទកន្លងទៅ ប៉ុន្តែត្រូវបានក្រុមស៊ើបការណ៍សំងាត់អាហ្វកានីស្ថានបំផ្លាញផែនការទាន់ពេល។ ក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេសអាហ្វកានីស្ថានបានបន្ថែមថា សុវត្ថិភាពរបស់បុគ្គលិកអាមេរិកនៅក្នុងប្រទេសអាហ្វកានីស្ថានគឺជាកាតិព្វកិច្ច​ចម្បងរបស់ប្រទេសខ្លួន។

គួរជម្រាបដែរថា យោងតាមសេចក្តីថ្លែងរបស់ប្រទេសអាហ្វកានីស្ថាន គឺមិនបានបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងដំណើរការនៃការវាយប្រហាររបស់សមាជិកក្រុម ISIS  ខាងលើនោះទេ។  ហើយបច្ចុប្បន្ននេះ សមាជិកក្រុម ISIS ទាំង ៤នាក់ខាងលើ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការយោធាពិសេស NDS  រួមទាំងមេខ្លោងម្នាក់ផងដែរ៕

  លោក  Ross Wilson
  លោក  Ross Wilson
  លោក  Ross Wilson ធ្វើដំណើរក្នុងប្រទេសអាហ្វកានីស្ថាន
  លោក Ross Wilson ធ្វើដំណើរក្នុងប្រទេសអាហ្វកានីស្ថាន
កងកម្លាំងរបស់ប្រទេសអាហ្វកានីស្ថាន
កងកម្លាំងរបស់ប្រទេសអាហ្វកានីស្ថាន
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T