Youtuber ចិនបង្ហោះវីដេអូធ្វើជ្រក់ Pao cai ដែលមានលក្ខណៈស្រដៀងទៅនឹងគីមឈីកូរ៉េ ធ្វើឱ្យប្រជាជាជនកូរ៉េផ្ទុះកំហឹងយ៉ាងខ្លាំង

//s9.kh1.co/ec/ecc881c1e98371205592cf8b5d21f760f547af23.jpg
សង្គម

 ១៣-មករា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រជាជនកូរ៉េខាងត្បូងអះអាងថា ជ្រក់ស្ពៃក្តោប Pao Cai និងរបៀបចំអិនស៊ុបស្ពៃក្តោប គឺជាការចម្លងម្ហូបប្រពៃណីគីមឈីរបស់ខ្លួន

កូរ៉េខាងត្បូង៖ អ្នកបង្កើតវីដេអូ Youtube ជនជាតិចិនម្នាក់ដែលមានអ្នកចុច subscribe ជាង ១៤ លាននាក់ជុំវិញពិភពលោក បានបង្ហោះវីដេអូអំពីវិធីធ្វើ​ជ្រក់ស្ពៃក្តោប Pao cai និងស៊ុប ស្ពៃក្តោប ដែលមានលក្ខណៈស្រដៀងទៅនឹង គីមឈី កូរ៉េ រួចដាក់សម្គាល់ថាជា #ម្ហូបចិន ធ្វើឱ្យប្រជាជាជនកូរ៉េផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះវីដេអូនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូដែលគេបានបង្ហោះកាលពីថ្ងៃសៅរ៍កន្លងទៅ បានបង្ហាញពីរបៀបធ្វើម្ហូបចិន ជ្រក់ស្ពៃក្តោប Pao Cai និងរបៀបចំអិនស៊ុបស្ពៃក្តោប ដែលកូរ៉េអះអាងថាវាមានលក្ខណៈដូចគ្នាទៅនឹងស៊ុបគីមឈីកូរ៉េតែម្តង (Kimchi Jjigae) និងបានចោទចិនថាបានលួចចម្លងវប្បធម៌ម្ហូបប្រពៃណីរបស់កូរ៉េធ្វើជារបស់ខ្លួន ហើយនេះគឺជាទង្វើមួយដ៏គួរឱ្យខ្មាស់។

យ៉ាងណាមិញ ភាគីចិនធ្លាប់បានចេញមុខបកស្រាយកាលពីពេលកន្លងទៅថា ជ្រក់គីមឈីកូរ៉េ ហើយនឹងជ្រក់ស្ពៃក្តោបចិន Pao Cai មានរបៀបធ្វើ និងគ្រឿងផ្សំខុសគ្នាទាំងស្រុង ដោយជ្រក់ Pao Cai ប្រើពេលធ្វើលឿនជាង និងមានបរិមាណតិចជាងជ្រក់គីមឈី។

ជុំវិញបញ្ហាចម្រូងចម្រាស់នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើឱ្យចិនប្តូរឈ្មោះ Pao Cai (មានន័យជាភាសាចិនថា ជ្រក់ស្ពៃក្តោប) នេះចេញ ដោយដាក់ឈ្មោះ ស្ពៃក្តោបហឹរឬជូរ ជំនួសវិញ។ ទន្ទឹមនឹងនេះ ប្រជាជនកូរ៉េក៏បាននាំគ្នាបញ្ចេញមតិការពារវប្បធម៌ម្ហូបកូរ៉េ ក៏ដូចជារិះគន់ទៅលើវីដេអូខាងលើឥតសំចៃមាត់ផងដែរ៕

រូបភាព Youtuber ចិន ធ្វើម្ហូបចិន ដែលជនជាតិកូរ៉េអះអាងថាជា គីមឈី កូរ៉េ
រូបភាព Youtuber ចិន ធ្វើម្ហូបចិន ដែលជនជាតិកូរ៉េអះអាងថាជា គីមឈី កូរ៉េ
រូបភាព Youtuber ចិន ធ្វើម្ហូបចិន ដែលជនជាតិកូរ៉េអះអាងថាជា គីមឈី កូរ៉េ
រូបភាព Youtuber ចិន ធ្វើម្ហូបចិន ដែលជនជាតិកូរ៉េអះអាងថាជា គីមឈី កូរ៉េ
គីមឈីកូរ៉េ
គីមឈីកូរ៉េ
រូបភាព Youtuber ចិន ធ្វើម្ហូបចិន ដែលជនជាតិកូរ៉េអះអាងថាជា ស៊ុបគីមឈី កូរ៉េ
រូបភាព Youtuber ចិន ធ្វើម្ហូបចិន ដែលជនជាតិកូរ៉េអះអាងថាជា ស៊ុបគីមឈី កូរ៉េ
ស៊ុបគីមឈីកូរ៉េ
ស៊ុបគីមឈីកូរ៉េ
ជ្រក់ Pao Cai ចិន  
ជ្រក់ Pao Cai ចិន  
ទិដ្ឋភាពប្រជាជនកូរ៉េធ្វើជ្រក់គីមឈី
ទិដ្ឋភាពប្រជាជនកូរ៉េធ្វើជ្រក់គីមឈី
វីដេអូដែលរងការរិះគន់ថាលួចចម្លងម្ហូបប្រពៃណីគីមឈីកូរ៉េ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » នាឆ្នាំនេះ ស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិ «BREAK THE CYCLE LE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)»

 ២៦-មិថុនា-២០២៥ 
 ៨ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T