ភ្នំពេញ: សិល្បករចម្រៀងដ៏ល្បី គឺលោក ដួង វីរសិទ្ធិ ជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ប្រកបដោយទឹកដមសំលេងស្រទន់ ផ្អែម ដែលធ្វើឲ្យមហាជនខ្មែរភាគច្រើនបានស្គាល់ និងគាំទ្រទៅលើចម្រៀងរបស់លោកគ្រប់ៗគ្នា ជាងនេះទៅទៀតលោកក៏ជាម្ចាស់ពានរង្វាន់កម្មវិធី I am A Singer Cambodia ដែលជាការប្រលងសមត្ថភាពរបស់តារាចម្រៀងអាជីព លំដាប់ថ្នាក់ពិភពលោកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តាមរយ: កម្មវិធី 3FUN លោកដួងវីរ:សិទ្ធ បានផ្តល់ការសម្ភាសន័ដោយបានពិពណ៌នាពីខ្សែជីវិតរបស់លោក ដែលគ្រួសាររបស់លោកត្រូវបានបែងបាក់ លោកត្រួវរស់នៅខាងក្រៅ(តាមរយ:ផ្ទះជួល) ខំប្រឹងរកប្រាក់តាមរយ:ការច្រៀងតាមបៀរហ្គាឌែន ឬរង្គសាល ព្រមទាំង ភោជនីយដ្ឋាននានាដើម្បីស្វែងរកលុយឧបត្ថម្ភការរស់នៅ និងរៀនបន្តរបស់លោកនៅទីក្រុងភ្នំពេញ និងតស៊ូរហូតដល់ពេលបច្ចុប្បន្ន ក្លាយជាតារាចម្រៀងល្បីម្នាក់ ដែលលោកត្រូវបានប្រជាជនខ្មែរទទួលស្គាល់ពីសមត្ថភាពច្រៀងរបស់លោក៕
ចង់ដឹងថាតើ Idol តស៊ូដល់កម្រិតណា សូមតាមដានVideo ខាងក្រោមនេះ