រំភើបជំនួស ខួបកំណើត ទឹម រដ្ឋា ឆ្នាំនេះ ទទួលកាដូ ជារថយន្តទំនើប ពី លោកប៉ា (មានវីដេអូ)

//s9.kh1.co/90/903e2d24d5a277a7f2d839a083fd8519a9635338.jpg
តារា & កម្សាន្ដ

 ១០-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កប់ណាស់! ថ្ងៃកំណើតតារាសម្តែង ទឹម រដ្ឋា ឆ្នាំនេះពិសេសអ្វីម៉្លេះទេ ទទួលបានកាដូជារថយន្តប្រណីតមួយគ្រឿងពីលោកឪពុកយ៉ាងកក់ក្តៅ តែម្តង។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែង ទឹម រដ្ឋា បានទទួលកាដូរថយន្តប្រណីតដ៏តម្លៃពីលោកឪពុកមួយគ្រឿង ក្នុងថ្ងៃខួបកំណើត យ៉ាងអស្ចារ្យ ធ្វើឲ្យហ្វេននិង មហាជនដែលនិយមប្រើប្រាស់ បណ្តាញសង្គមជាច្រើននាក់មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងវីដេអូខ្លីដែលតារាសម្តែងស្រីរូបនេះ បានថតទុកដើម្បីបង្ហាញពីការទទួលអំណោយដ៏មានតម្លៃពីលោកឪពុករបស់ខ្លួន ដែលអាចនិយាយបានថានេះជាកាដូដ៏ធំលើកទីមួយក្នុងឆាកជីវិត ដោយសារម្តាយរបស់កញ្ញាបានចែកឋានទៅហើយ ប៉ុន្តែទោះបីជាយ៉ាងក៏នៅតែទទួលបានភាពកក់ក្តៅពីប៉ាដែរ ដោយការរបៀបរាប់របស់កញ្ញាមានដូចខាងក្រោម៖

វាជាអារម្មណ៍មួយ ដែលពិបាកបរិយាយណាស់សំរាប់ខ្ញុំ ខ្ញុំជាមនុស្សម្នាក់ដែលសំណាងបំផុត ដែលកើតក្នុងគ្រួសារដែលផ្ដល់ភាពកក់ក្ដៅឲ្យ១០០% និងស្នេហាដែលស្រលាញ់និងគោរពផ្ដល់តម្លៃឲ្យខ្ញុំយ៉ាងពេញលេញ ហើយក៏មានមិត្តភក្ដ័ដែលស្រលាញ់ជុំវិញខ្លួនល្អនិងស្មោះត្រង់

ទឹម រដ្ឋា

ក្រៅពីនេះ ហ្វេនៗជាច្រើនបានជួយអបអរសាទរចំពោះកាដូដ៏ប្រណីតមួយនេះ ដែល ទឹម រដ្ឋា បានទទួលពីលោកប៉ាផងដែរ ក្រៅពីនេះទៀតពួកគេក៏បានជូនពរដល់ កញ្ញានិង ក្រុមគ្រួសារទាំងមូលឲ្យជួបតែសំណាងល្អផងដែរ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា ទទួលអំណោយបន្ថែមពីក្រុមការងារលក់រថយន្ត
ទឹម រដ្ឋា ទទួលអំណោយបន្ថែមពីក្រុមការងារលក់រថយន្ត
ទឹម រដ្ឋា កំពុងតែរៀបបើកក្រណាត់យករង្វាន់ពីឪពុក
ទឹម រដ្ឋា កំពុងតែរៀបបើកក្រណាត់យករង្វាន់ពីឪពុក
ទឹម រដ្ឋា កំពុងតែរៀបទាញក្រណាត់បាំងឡានចេញ
ទឹម រដ្ឋា កំពុងតែរៀបទាញក្រណាត់បាំងឡានចេញ
ទឹម រដ្ឋា កំពុងតែរៀបទាញក្រណាត់បាំងឡានចេញ
ទឹម រដ្ឋា កំពុងតែរៀបទាញក្រណាត់បាំងឡានចេញ
ទឹម រដ្ឋា បង្ហាញពីសេច​ក្តីរំភើប
ទឹម រដ្ឋា បង្ហាញពីសេច​ក្តីរំភើប
ទឹម រដ្ឋា បង្ហាញពីសេច​ក្តីរំភើប
ទឹម រដ្ឋា បង្ហាញពីសេច​ក្តីរំភើប
ទឹម រដ្ឋា បង្ហាញពីសេច​ក្តីរំភើប
ទឹម រដ្ឋា បង្ហាញពីសេច​ក្តីរំភើប
ទឹម រដ្ឋា បង្ហាញពីសេច​ក្តីរំភើបនិង គោរពចំពោះឪពុក
ទឹម រដ្ឋា បង្ហាញពីសេច​ក្តីរំភើបនិង គោរពចំពោះឪពុក
ទឹម រដ្ឋា
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T