ប៉ុន្មានសន្លឹកនេះ កូនស្រី កែវ ចាន់និមល កាន់តែធំស្រស់ស្អាត មិនចាញ់ម្ដាយទេ

//s9.kh1.co/cc/ccc8b512c51c60830798704f72c50b7f94749eb3.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ ពិធីការិនីអ្នកនាង កែវ ចាន់និមល បានបង្ហោះរូបកូនស្រី មើលទៅពេញក្រមុំស្ដូក ហើយស្រស់ស្អាត មិនចាញ់ម្ដាយប៉ុន្មានឡើយ ពេលតុបតែងខ្លួនខ្ញង់យ៉ាងដូច្នេះ។

ភ្នំពេញ៖ បច្ចុប្បន្នអ្នកនាង កែវ ចាន់និមល ជាពិធីការិនីមួយរូបដែលមានទស្សនិកជនជាច្រើន ចូលចិត្ត និងសរសើរពីទេពកោសល្យរបស់នាងតាមរយៈការនិយាយស្ដី មានពាក្យពេចន៍ ឃ្លោងឃ្លាច្បាស់លាស់ផងដែរ។ បើទោះបី តារារូបនេះ ចាប់យកតែអាជីពជាពិធីការិនីមួយមុខក្នុងវិស័យសិល្បៈ តែនាងនៅតែអាចទាញយកប្រជាប្រិយភាព និងមានហ្វេនច្រើនមិនចាញ់សិល្បការិនីផ្សេងនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីជោគជ័យលើវិថីសិល្បៈហើយ តារារូបនេះក៏ជោគជ័យលើជីវិតគ្រួសារផងដែរ ដោយពេលនេះ នាងកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី និងកូនស្រីម្នាក់ ក្នុងគេហដ្ឋានមួយយ៉ាងស្កឹមស្កៃ។ យ៉ាងណាមិញ ចាប់តាំងពីកូនស្រីធំធាត់ជាងមុន គេតែងតែឃើញពិធីការិនីរូបនេះ បង្ហោះរូបបង្ហាញពីសេចក្ដីសុខក្នុងគ្រួសារ ព្រមទាំងឧស្សាហ៍នាំស្វាមី និងកូនដើរកម្សាន្តជាលក្ខណៈគ្រួសារនៅតាមរមណីយដ្ឋាននានាទៀតផង។ 

ជាមួយគ្នានេះដែរ បើងាកមកចាប់អារម្មណ៍លើកូនស្រី អ្នកនាង កែវ ចាន់និមល វិញ ឃើញថាពេលនេះកូនស្រីរបស់នាង ក៏កាន់តែលូតលាស់ធំធាត់ជាងមុន ហើយមានកម្ពស់សឹងប៉ិនម្ដាយទៅហើយ ចំណែកមុខមាត់ក៏កាន់តែឃ្យូតស្អាតផងដែរ។ តួយ៉ាង ប៉ុន្មានម៉ោងមុននេះ តារារូបនេះ បានបង្ហោះរូបកូនស្រីស្លៀកក្នុងឈុតសម្លៀកបំពាក់ពណ៌ដូចគ្នានាង មើលទៅក្មេងស្រីរូបនេះ ពិតជាមានសម្រស់ស្រស់ស្អាតប្លែកជាងរាល់ដង ខណៈបានតុបតែងខ្លួនខ្ញង់ ស្លៀករ៉ូបឆើតឆាយយ៉ាងដូច្នេះ។ 

តួយ៉ាង បើទោះបីកូនស្រីតារារូបនេះ នៅវ័យក្មេងក៏ពិតមែន តែពេលរៀបចំខ្លួនបែបនេះទៅ សឹងតែដូចក្រមុំតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពីតារារូបនេះ បង្ហោះរូបកូនស្រីរួច មានមហាជនជាច្រើន បានសរសើរពីរូបសម្ផស្សកូនស្រីនាងសឹងតែមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល
  អ្នកនាង កែវ ចាន់និមល និងកូនស្រី
  អ្នកនាង កែវ ចាន់និមល និងកូនស្រី
  អ្នកនាង កែវ ចាន់និមល និងកូនស្រី
  អ្នកនាង កែវ ចាន់និមល និងកូនស្រី
កូនស្រី អ្នកនាង កែវ ចាន់និមល 
កូនស្រី អ្នកនាង កែវ ចាន់និមល 
កូនស្រី អ្នកនាង កែវ ចាន់និមល 
កូនស្រី អ្នកនាង កែវ ចាន់និមល 
កូនស្រី អ្នកនាង កែវ ចាន់និមល 
កូនស្រី អ្នកនាង កែវ ចាន់និមល 
 អ្នកនាង កែវ ចាន់និមល និងកូនស្រី
 អ្នកនាង កែវ ចាន់និមល និងកូនស្រី
កូនស្រី អ្នកនាង កែវ ចាន់និមល
កូនស្រី អ្នកនាង កែវ ចាន់និមល
កូនស្រី អ្នកនាង កែវ ចាន់និមល 
កូនស្រី អ្នកនាង កែវ ចាន់និមល 
អ្នកនាង កែវ ចាន់និមល ជាមួយស្វាមីនិងកូនស្រី
អ្នកនាង កែវ ចាន់និមល ជាមួយស្វាមីនិងកូនស្រី
អ្នកនាង កែវ ចាន់និមល ជាមួយស្វាមីនិងកូនស្រី
អ្នកនាង កែវ ចាន់និមល ជាមួយស្វាមីនិងកូនស្រី
កែវ ចាន់និមល
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T