ទើបតែគ្រងតំណែងថ្មី លោក Elon Musk បានដាក់លក់រថយន្ដស៊េរីទំនើបម៉ូដែលY ក្នុងតម្លៃថោកបំផុតមិនគួរឲ្យជឿ

//s9.kh1.co/bb/bb5b592558c6d3d5aed19673f7eaaed877641228.jpg
យានជំនិះ

 ០៩-មករា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន Tesla Inc របស់លោក Elon Musk ដែលជាក្រុមហ៊ុនផលិតនូវឡានអគ្គិសនី ថ្មីៗនេះបានធ្វើការបង្ហាញនូវឡានម៉ូដែល Y របស់ខ្លួននៅក្នុងតម្លៃទាបមួយមិនគួរឲ្យជឿ.....

បរទេស៖ ក្រោយពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla Inc មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងសប្ដាហ៍ទីមួយនៃខែមករានេះ លោក Elon Musk បានក្លាយជាកំពូលអ្នកមានជាងគេនៅលើពិភពលោក​ វ៉ាដាច់លោក​ Jeff Bezos ដែលបានកាន់តំណែងនេះចាប់តាំងពីឆ្នាំ ២០១៧មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្ដថ្មីម៉ូដែលY
រថយន្ដថ្មីម៉ូដែលY

កាលពីម្សិលមិញនេះ ក្រុមហ៊ុននេះបានធ្វើការបញ្ចេញនូវរថយន្ដថ្មីម៉ូដែលY ជាច្រើនគ្រឿង នៅក្នុងតម្លៃ ៤១៩៩០ ដុល្លារអាមេរិកក្នុងមួយគ្រឿង។ តម្លៃនេះ​ជាស្ដង់ដាមួយ ដែលមានតម្លៃទាបមិនគួរឲ្យជឿ ​បើធៀបទៅនឹងរថយន្ដម៉ូដែល៣ របស់ Tesla រថយន្ដម៉ូដែល Y មានតម្លៃថ្លៃជាងត្រឹមតែ ៤ពាន់ដុល្លារតែប៉ុណ្ណោះ។ នេះបើយោងតាមការសរសេរនៅលើគេហទំព័រនៃក្រុមហ៊ុន Tesla ផ្ទាល់។

រថយន្ដថ្មីម៉ូដែលY
រថយន្ដថ្មីម៉ូដែលY

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះក្រុមហ៊ុន Tesla បានធ្វើការផលិតនូវរថយន្ដប្រភេទ SUV មាន៤ ប្រភេទខុសៗគ្នា ហើយម៉ូដែល Y ជាឡានសេរ៊ីទំនើបរបស់ក្រុមហ៊ុន Tesla ដែលមានភាពទាក់ទាញទាំងរូបរាងនិងថាមពលរបស់ឡាន៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T