ស្បែកភ្លឺថ្លា ក្មេងជាងវ័យ គឺជាបំណងប្រាថ្នារបស់មនុស្សស្រីគ្រប់រូប។ យ៉ាងណាមិញ ដើម្បីបន្ថែមសម្រស់ដល់ស្បែក ការប្រើប្រាស់ផលិតផលថែរក្សាសម្រស់តែមួយមុខ នៅមិនទាន់គ្រប់គ្រាន់ទេ យើងចាំបាច់ត្រូវបន្ថែមចំណីអាហារល្អៗដល់ស្បែករបស់យើងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងអាហារដ៏អស្ចារ្យទាំង៥ប្រភេទនេះ ស្បែករបស់យើងនឹងកាន់តែភ្លឺស្រស់ថ្លា ក៏ដូចជាមានភាពទន់រលោងគួរឲ្យចង់ស្ទាបអង្អែលជាក់ជាមិនខាន។
១. ការ៉ុត
ប្រសិនបើយើងកំពុងតែប្រឈមជាមួយនឹងបញ្ហាស្ទះរន្ធរោម ក៏ដូចជាកើតមុនជាញឹកញាប់ ការ៉ុតគឺជាអាហារដ៏ស័ក្ដិសមបំផុត ពីព្រោះវាសម្បូរដោយវីតាមីនA និងការពារការផលិតខ្លាញ់ដែលលើសផងដែរ។ លើសពីនេះវាក៏ថែទាំរន្ធរោមប្រឆាំងនឹងការកកស្ទះ បណ្ដេញជាតិពុល ព្រមទាំងធ្វើឲ្យស្បែកមានសុខភាពល្អថែមទៀតផង។
២. ដំឡូងជ្វា
ពិតណាស់ ដំឡូងជ្វា គឺជាអាហារបំប៉នដ៏ល្អបំផុតចំពោះស្បែក ដែលធ្វើឲ្យស្បែករបស់យើងភ្លឺថ្លាចេញពីខាងក្នុង។ ជាមួយនឹងវីតាមីនC ដែលផលិតកូឡាជែននៃស្បែក វាជួយកាត់បន្ថយភាពចាស់ ក៏ដូចជាធ្វើឲ្យស្បែកទន់រលោង ព្រមទាំងក្មេងជាងវ័យថែមទៀតផង។
៣. ល្ហុង
យើងប្រហែលជាបានដឹងហើយថា ល្ហុងគឺជាប្រភពនៃវីតាមីនA ដែលធ្វើឲ្យស្បែកមានសំណើម និងក្មេងជាងវ័យ។ ប្រសិនបើយើងញ៉ាំទឹកល្ហុងជារៀងរាល់ថ្ងៃ វាអាចជួយកាត់បន្ថយស្នាមអុជខ្មៅ ព្រមទាំងការកើតមុនផងដែរ។
៤. ប័រ
ដូចគ្នាដែរ ផ្លែប័រសម្បូរទៅដោយវីតាមីនC និងE ដែលជួយការពារស្បែករបស់យើងពីកាំរស្មីយូវី និងការបំផ្លាញអុកស៊ីតកម្មផ្សេងទៀត។ បន្ថែមពីនេះ ប័រក៏សម្បូរទៅដោយសារធាតុប្រឆាំងនឹងមេរោគ ដែលជួយការពារស្បែករបស់យើង ពីការកើតមុន និងការរលាកផ្សេងទៀតផងដែរ។
៥. តែបៃតង
តែបៃតងមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះស្បែក ពីព្រោះវាប្រឆាំងនឹងការរលាក ក៏ដូចជាភាពចាស់ផងដែរ។ វាសម្បូរទៅដោយវីតាមីន B-12 និងអង់ទីអុកស៊ីដង់ EGCG ដែលជួយធ្វើឲ្យស្បែកក្មេងជាងវ័យ និងមានសុខភាពល្អ។ ការលាបតែបៃតងលើស្បែក ក៏អាចធ្វើឲ្យរបួសពីការមុតមានភាពធូរស្រាល ព្រមទាំងកាត់បន្ថយនូវការបញ្ចេញជាតិខ្លាញ់នៃស្បែក ដែលបណ្ដាលឲ្យកើតមុនថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet