ឥណ្ឌា៖ ដំបូលផ្ទះដ៏ធំមួយខ្នង ស្ថិតនៅទីក្រុង Srinagar រដ្ឋ Kashmir ភាគខាងជើងនៃប្រទេសឥណ្ឌា ត្រូវបានបាក់រំលំគ្មានសល់ ដោយសារតែព្រិលធ្លាក់គរលើគ្នាច្រើនខ្លាំងពេក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវគេថតបានកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដែលបង្ហាញឲ្យឃើញពីផ្លូវ មានព្រិលគ្របដណ្ដប់កម្រាស់ប្រមាណ១.៨ម៉ែត្រ និងដំបូលផ្ទះបីជាន់មួយខ្នងវិញ ក៏គ្របដណ្ដប់ទៅដោយព្រិលយ៉ាងក្រាស់ផងដែរ នៅពេលសីតុណ្ហភាពនៃតំបន់ ធ្លាក់ចុះក្រោមសូន្យអង្សាសេ។
ជាមួយគ្នានេះដែរ អ្នកបានឃើញហេតុការណ៍ម្នាក់បានដកកាមេរ៉ាថត បន្ទាប់ពីឮសំឡេងនៅពេលដំបូលផ្ទះរាបនឹងបាក់។ សាក្សីបានឃើញផ្ទាល់ភ្នែករូបនេះ បាននិយាយថា៖
យើងបានឮសំឡេងដ៏ខ្លាំងមួយ បន្ទាប់មកដំបូលផ្ទះស្រាប់តែបាក់តែម្ដង។ យើងយល់អារម្មណ៍អ្នកជិតខាង ព្រោះផ្ទះរបស់គេពេលនេះ ខូចខាតអស់ហើយ។
យ៉ាងណាមិញ ពុំមានសេចក្ដីរាយការណ៍ណាមួយពីអាជ្ញាធរ អំពីអ្នករងរបួស ឬស្លាប់នៅក្នុងហេតុការបាក់រលំនេះឡើយ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖


