ក្ដៅៗ! ហ្វីលីពីនប្រកាសតំឡើងពន្ធចំពោះការនាំចូលរថយន្ដពីបរទេស ដើម្បីជួយអ្នកផលិតក្នុងស្រុក

//s9.kh1.co/b4/b4106838db6af5f874d8bfc44f9e3284e2dfe94f.jpg
យានជំនិះ

 ០៥-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ដើម្បីការពារ និងជំរុញឲ្យប្រជាជនគាំទ្រនូវផលិតផលក្នុងស្រុក អាជ្ញាធរហ្វីលីពីនបានធ្វើការតំឡើងតម្លៃពន្ធទៅលើការនាំចូលរថយន្ដពីបរទេស.....

ហ្វីលីពីន៖ កាលពីថ្មីនេះ ប្រទេសហ្វីលីពីនបានធ្វើការតំឡើងនូវចំនួនពន្ធលើការនាំចូលរថយន្ដគ្រប់ប្រភេទ ក្រោយពេលដែលបានរកឃើញថាឡានដែលនាំចូលពីបរទេសមានតម្លៃថោក អាចបង្កនូវគ្រោះហានិភ័យដល់អ្នកផលិតក្នុងស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ក្នុងនោះ អង្គភាពផ្នែកពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ហ្វីលីពីន បានធ្វើការសម្រេចចិត្តនេះក្រោយពេលដែលមានការតវ៉ាពីសំណាក់កម្មករ និងអ្នកដែលពាក់ព័ន្ធនឹងការផលិតរថយន្ដក្នុងស្រុក។ មួយវិញទៀត វាក៏ជាគោលការណ៍មួយនៅក្នុងការរក្សានូវរោងចក្រក្នុងស្រុកផងដែរ ព្រោះកាលណាបើមានការប្រកួតប្រជែងខ្លាំងពីការនាំចូលពីបរទេសនោះ វានឹងផ្ដល់នូវផលពិបាកជាច្រើនដល់ការផលិតទាំងនោះ។ បន្ថែមទៀតនោះ​ ការធ្វើបែបនេះ គឺដើម្បីជំរុញឲ្យប្រជាពលរដ្ឋមានគាំទ្រនូវផលិតផលក្នុងស្រុក៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T