បើកឆាកឆ្នាំថ្មីភ្លាម ជី ដេវីត ទិញ​រថយន្តថ្មីម៉ាក Lamborghini មួយគ្រឿងបន្ថែមទៀត

//s9.kh1.co/16/16d22239e3ec396cdcc3d55983c22145d0866b4f.png
តារា & កម្សាន្ដ

 ០២-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កំពុងមានការចាប់អារម្មណ៍ជាខ្លាំង ថាតារាចម្រៀង លោក​ ជី ដេវីត​ ទិញរថយន្តស្ព័រ ស៊េរីទំនើបម៉ាក់ Lamborghini

ភ្នំពេញ៖​  តារាចម្រៀងរ៉េបខ្ពស់ស្រឡះ ដ៏មានប្រជាប្រិយភាព លោក ជី ដេវីត បច្ចុប្បន្នតារាប្រុសរូបនេះ ហាក់បីដូចកាន់តែមានហាងឆេងខ្លាំងឡើង និងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលមុខជំនួញរបស់លោកកាន់តែកាប់កបផងដែរ ពីមួយថ្ងៃ ទៅមួយថ្ងៃ គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក យោងទៅតាមប្រភពផេកមួយ បានបង្ហោះរូបភាព លោក ជី ដេវីត បង្ហាញជាមួយរូបជ្រុងម្ខាង នៃឡានស្ព័រស៊េរីទំនើប ម៉ាក Lamborghini បានបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់មហាជន នៅលើបណ្តាញសង្គមមួយនេះ ថារថយន្តស្ព័រសេ៊រីទំនើបមួយនេះ ប្រាកដណាស់ថា ជាឡានដែលរូបលោកទើបតែទិញ យកទៅបិទស្កុតលេងពណ៌ឡាន។

យ៉ាងណាមិញ នេះមិនមែនលើកទីមួយនោះទេ ដែលតារាចម្រៀងឯករាជ្យមួយនេះ ទិញរថយន្តដែល​មានតម្លៃរាប់សែនដុល្លារ ព្រោះកាលពីខួបគម្រប់ស្នេហ៍របស់លោក​រវាង តារាចម្រៀង ទេព បូព្រឹក្ស  រូបលោក​បានទិញ រថយន្តម៉ាក Rolls Royce  រួចម្តងមកហើយ។ ទៀតសោត អាចនិយាយបាន នេះពិតជាមិនធម្មតានោះទេ ត្រឹមរយៈពេលខ្លី តារាប្រុសរូបនេះ ទិញរថយន្តជាហូរហែរ ជាពិសេសនោះ សុទ្ធសឹងតែរថយន្តទំនើបកំពុងពេញនិយមផងដែរ៕

បើកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ប្រភពរូបភាព៖ Camcar Collection

លោក ជី ដេវីត
លោក ជី ដេវីត
លោក ជី ដេវីត
លោក ជី ដេវីត
កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ជាមួយឡានសេ៊រីទំនើប
កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ជាមួយឡានសេ៊រីទំនើប
កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ជាមួយឡានសេ៊រីទំនើប
កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ជាមួយឡានសេ៊រីទំនើប
លោក ជី ដេវីត និង ឡាន Lambo ថ្មីរបស់លោក
លោក ជី ដេវីត និង ឡាន Lambo ថ្មីរបស់លោក
លោក ជី ដេវីត និង ឡាន Lambo ថ្មីរបស់លោក
លោក ជី ដេវីត និង ឡាន Lambo ថ្មីរបស់លោក
លោក ជី ដេវីត និង ឡាន Lambo ថ្មីរបស់លោក
លោក ជី ដេវីត និង ឡាន Lambo ថ្មីរបស់លោក
ងួន ចាន់ដេវីត
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T