អាល្លឺម៉ង់៖ នៅអាយុត្រឹមតែ២០ឆ្នាំ ខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland បានក្លាយទៅជាកីឡាករដ៏លេចធ្លោដែលទាក់ភ្នែកក្លិបធំៗជាច្រើននៅអឺរ៉ុបខណៈដែលរូបគេទើបតែទទួលពាន Golden Boy Awards ដោយរកបាន៣៣គ្រាប់ក្នុងការបង្ហាញខ្លួនតែ៣២លើកនៅរដូវកាលមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើងាកមកមើលលើការប្រឡូកក្នុងសមរភូមិវាលស្មៅវិញគឺ Haaland ធ្លាប់បានប្រឈមជាមួយខ្សែការពាររបស់ក្លិបធំៗច្រើនក្រាស់ក្រែលដែរ ដែលមានទាំងមកពី Premier League, Serie A និង La Liga ជាដើមទើបរូបគេបានបញ្ចេញគំនិតខ្លះៗថាខ្សែការពារ៣នាក់ដែលគេគិតថាពិបាកនឹងទប់ទល់បំផុតមាន ខ្សែការពារ Sergio Ramos ពីក្លិបអធិរាជស Real Madrid ,ខ្សែការពារ Virgil van Dijk មកពីក្លិបហង្សក្រហម Liverpool និង ខ្សែការពារ Kalidou Koulibaly ដែលលេងនៅ Napoli ។
Erling Haaland បានចេញមុខបកស្រាយថាហេតុអ្វីបានជាគេជ្រើសរើសយកខ្សែការពារទាំងបីនាក់នេះប្រាប់កាសែតន័រវេស VG ថា៖
ខ្សែប្រយុទ្ធរបស់ក្លិប Borussia Dortmund ម្នាក់នេះធ្លាប់ប្រឈមជាមួយខ្សែការពារមាឌយក្ស Virgil van Dijk នៅក្នុងជំនួបក្របខណ្ឌ Champions League រដូវកាលមុនក្នុងវគ្គចែកពូលកំលុងពេលគេនៅលេងឲ្យ RB Salzburg នៅឡើយ។
Haaland ក៏ធ្លាប់បានលេងតទល់នឹងជាមួយខ្សែការពារ Koulibaly នៅវគ្គចែកពូលក្នុងព្រឹត្តិការណ៍ Champions League រដូវកាលមុនដែរ ដោយគេរកបាន៣គ្រាប់ក្នុងការប្រកួតទាំង២ជើងទល់នឹង Napoli ។
បើចំពោះ Sergio Ramos វិញគឺ Haaland ធ្លាប់លេងតទល់កាល RB Salzburg ប៉ះជាមួយ Real Madrid ខណៈដែលរូបគេកំពុងផ្ទុះព័ត៌មានចចាមអារ៉ាមថាអាចនឹងផ្ទេរទៅក្លិបអធិរាជស Real Madrid ដែលមាន Ramos ជាប្រធានក្រុម។
Erling Haaland ក៏បានកោតសរសើរវីរបុរសរបស់ក្លិបបិសាចក្រហម Manchester United លោកគ្រូបង្វឹក Ole Gunnar Solskjaer ផងដែរដោយគេនិយាយថាគេចូលចិត្តមើលការប្រកួតរបស់ លោក John Carew , Arne Riise និង Ole ។
គួរបញ្ជាក់ផងដែរថានៅរដូវកាលនេះ Haaland បង្ហាញខ្លួនបាន៨ប្រកួតនិងស៊ុតបញ្ចូលទីបាន១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម២គ្រាប់ទៀតប៉ុន្តែរូបគេបានទទួលរងរបួសត្រង់ជង្គង់ទើបអវត្តមានរហូតដល់ដាច់ឆ្នាំឯណោះខណៈក្លិប Borussia Dortmund ឈរនៅលេខរៀងទី៥មាន២២ពិន្ទុចាញ់ក្រុម Bayern Munich ៧ពិន្ទុ៕
ប្រភព៖ mirror