លម្អិតសំខាន់ៗ​ អំពី​ប្រទេស​ទាំង ១០ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ​ឬ​អា​ស៊ាន​

//s9.kh1.co/ed/ed6e1419566bc46d996aee56fdbd35662893852f.jpeg
សង្គម

 ២៨-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

គោលបំណងរបស់អាស៊ានគឺជាការលើកស្ទួយ​នៃ​ការ​​កើនឡើងនូវសេដ្ឋកិច្ច ការរីកដុះដាលនៃសង្គម និងការអភិវឌ្ឍន៍នៅតំបន់​អាស៊ីអាគ្នេយ៍

អាស៊ានគឺជាការរួមបញ្ចូលគ្នារបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ គោលបំណងរបស់អាស៊ានគឺជាការលើកស្ទួយ​នៃ​ការ​​កើនឡើងនូវសេដ្ឋកិច្ច ការរីកដុះដាលនៃសង្គម និងការអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការសហការគ្នា​នៃ​ពហុភាគី​។ អាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ1967 ដែលមានផ្ទៃដីសរុប 4,522,518 គីឡូម៉ែត្រការ៉េ។ ចំនួន​ប្រជាជន​​​​របស់ប្រទេសអាស៊ានទាំងដប់ប្រទេសមានចំនួន 651លាននាក់។ តើប្រទេសអាស៊ានទាំងដប់នោះមានប្រទេសណាខ្លះ? មានផ្ទៃដីនឹងចំនួនប្រជាជនសរុបប៉ុន្មាន? សូមតាមដាន​ទាំង​អស់​គ្នា​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី1 ប្រទេសសិង្ហបុរី (Singapore)

ទង់ជាតិប្រទេសសិង្ហបូរី
ទង់ជាតិប្រទេសសិង្ហបូរី

ប្រទេសសិង្ហបុរីបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី8 ខែសីហា ឆ្នាំ1967 មានផ្ទៃដីសុប707លានគីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានចំនួនប្រជាជនសរុប 5លាន5សែននាក់ និងមានរដ្ឋធានីឈ្មោះសិង្ហបុរីដូចជាឈ្មោះប្រទេសផងដែរ។ 

ទី2 ប្រទេសថៃ (Thailand)

ទង់ជាតិប្រទេសថៃ 
ទង់ជាតិប្រទេសថៃ 

ប្រទេសថៃបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី08 ខែសីហា ឆ្នាំ1967 និងមានផ្ទៃដីសរុប 513,118គីឡូម៉ែត្រការ៉េ។ ប្រទេសនេះប្រជាជនសរុប 65លាននាក់ និងមានរាជធានីឈ្មោះ បាងកក។ ប្រទេសថៃមានព្រំប្រទល់ជាប់នឹង ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា និងប្រទេសម៉ាឡេស៊ី។ ប្រទេសថៃមានព្រំប្រទល់ជាន់នឹងប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី។ 

ទី3 ប្រទេសម៉ាឡេស៊ី (Malaysia)

ទង់ជាតិប្រទេសម៉ាឡេសីុ 
ទង់ជាតិប្រទេសម៉ាឡេសីុ 

ប្រទេសម៉ាឡេស៊ី បានចូលជាសមាជិកអាស៊ាននៅថ្ងៃទី08 ខែកក្កដា ឆ្នាំ1967។ ប្រទេសនេះមានផ្ទៃដីសរុប 326,847​គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានប្រជាជនចំនួន31លាននាក់ និងមានរាជធានីឈ្នោះ កូឡាឡាំពួរ។ ប្រទេសម៉ាឡេស៊ីមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសព្រុយណេ។ 

ទី4 ប្រទេសហ្វីលីពីន (Philippines) 

ទង់ជាតិប្រទេសហ្វីលីពីន
ទង់ជាតិប្រទេសហ្វីលីពីន

ប្រទេសហ្វីលីពីន បានចូលជាសមាជិកអាស៊ាននៅថ្ងៃទី08 ខែកក្កដា ឆ្នាំ1967។ ប្រទេសនេះមានផ្ទៃដី​សរុប​ 343,448គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានប្រជាជនសរុប 103លាននាក់ និងមានរាជធានីឈ្មោះ ម៉ានីល។ 

ទី5 ប្រទេសឥណ្ឌូណេស៊ី (Indonesia) 

ទង់ជាតិប្រទេសឥណ្ឌូនេសីុ 
ទង់ជាតិប្រទេសឥណ្ឌូនេសីុ 

ប្រទេសឥណ្ឌូនេស៊ីបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី08 ខែកក្កដា ឆ្នាំ1967។ ប្រទេសនេះជាប្រទេស​ដែលធំជាង​គេ​នៅតំបន់អាស៊ាន និងមានផ្ឌៃដីសរុប1,945,069គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានចំនួនប្រជាជនសរុប 255លាននាក់ និងមានរាជធានីឈ្មោះ ចាកាតា។ ប្រទេសឥណ្ឌូណេស៊ីមានព្រំប្រទល់ជាប់នឹងប្រទេសម៉ាឡេស៊ី​ និងប្រទេស​ប៉ាពូញូហ្គីណេ។

ទី6 ប្រទេសព្រុយណេ (Brunei) 

ទង់ជាតិប្រទេសព្រុយណេ 
ទង់ជាតិប្រទេសព្រុយណេ 

ប្រទេសព្រុយណេបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី07 ខែមករា ឆ្នាំ1984។ ប្រទេសមានផ្ទៃសរុបត្រឹមតែ5,765គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានចំនួនប្រជាជនសរុបប្រមាណ 4សែននាក់ និងមានរាជធានីឈ្មោះ បង់ដាសេរីបេកាវ៉ាន់។ ប្រទេសព្រុយណេមានព្រំប្រទល់ជាប់ប្រទេសតែមួយប៉ុណ្ណោះគឺប្រទេសម៉ាឡេស៊ី។ 

ទី07 ប្រទេសវៀតណាម (Vietnam) 

ទង់ជាតិប្រទេសវៀតណាម  
ទង់ជាតិប្រទេសវៀតណាម  

ប្រទេសវៀតណាមបានចូលជាសមាជិកអាស៊ាននៅផ្ងៃទី28 ខែសីហា ឆ្នាំ1995។ ប្រទេសនេះមានផ្ទៃដីសរុប​ 331,690​គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានចំនួនប្រជាជនសរុប 92លាននាក់ និងមានរាជធានីឈ្មោះ ហាណូយ។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសចិន ប្រទេសឡាវ និងប្រទេសកម្ពុជា។ 

ទី8 ប្រទេសមីយ៉ាន់ម៉ា ឬភូមា (Myanmar) 

ទង់ជាតិប្រទេសមីយ៉ាន់ម៉ា 
ទង់ជាតិប្រទេសមីយ៉ាន់ម៉ា 

ប្រទេសមីយ៉ាន់ម៉ាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី23 ខែកក្កដា ឆ្នាំ1997។ ប្រទេសនេះមានផ្ទៃដីសរុប 676,578គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានចំនួនប្រជាជនសរុប 51លាននាក់ និងមានរាជធានីឈ្មោះ ណៃពីដរ។ ប្រទេសមីយ៉ាន់ម៉ាមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ប្រទេសបង់ក្លាដេស ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេស​ឡាវ​។ 

ទី9 ប្រទេសឡាវ (Laos) 

ទង់ជាតិប្រទេសឡាវ 
ទង់ជាតិប្រទេសឡាវ 

ប្រទេសឡាវបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី23 ខែកក្កដា ឆ្នាំ1997។ ប្រទេសនេះមានផ្ទៃដីសរុប 236,800គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានប្រជាជនសរុប 6លាន5សែននាក់ និងមានរាជធានីឈ្មោះ វៀងចន្ទ័។ ប្រទេសនេះ​មាន​ព្រំប្រទល់ជាប់នឹង ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសចិន។ 

ទី10 ប្រទេសកម្ពុជា (Cambodia)

ទង់ជាតិប្រទេសកម្ពុជា 
ទង់ជាតិប្រទេសកម្ពុជា 

ប្រទេសកម្ពុជាយើងបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី30 ខែមេសា ឆ្នាំ1999។ ប្រទេសកម្ពុជាយើងមាន​ផ្ទៃដី​សរុប181,035 គីឡូម៉ែត្រការ៉េ។ ប្រទេសយើងមានចំនួនប្រជាជនសរុប 15លាននាក់ និងមានរាជធានីឈ្មោះ ភ្នំពេញ។ ប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

//s9.kh1.co/01/013914c7f93851fb4bd056e6a9e8d5f18d054035.jpg

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីបដិបត្តិសមាធិ និងមហាបង្សុកូលឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

 ១៩-ឧសភា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T