ថៃ៖ សង្កេតឃើញថាតារាថៃប្រុសស្រីភាគច្រើន បានជ្រកក្រោមទ្រនំក្រុមហ៊ុន ឬផលិតកម្មផ្សេងៗ។ ដោយឡែកសម្រាប់តារាស្រីល្បីឈ្មោះទាំង ៥ រូបនេះវិញក្លាយជាតារាឯករាជ្យ បន្ទាប់ពីសម្រេចចិត្តមិនបន្តកុងត្រាថ្មី និងមិនផ្លាស់ទ្រនំថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្វីបើពួកគេមិនជ្រកក្រោមទ្រនំណាមួយក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាព កេរ្តិ៍ឈ្មោះរបស់តារាស្រីទាំង ៥ រូបនេះនៅតែល្បីល្បាញគ្រប់ទិសទីមិនចាញ់ពីតារាស្ថិតក្រោមក្រុមហ៊ុន ឬផលិតផលប៉ុន្មានឡើយ។
១. Baifern Pimchanok
សម្រាប់ Baifern ជាតារាស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំងគេជាងនៅក្នុងឆ្នាំ២០២០ នេះ។ សម្រាប់ខ្សែភាពយន្តថ្មីរបស់នាងមានចំណងជើងថា «The Con-Heartist» ទើបនឹងចាក់បញ្ចាំងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ ហើយបច្ចុប្បន្ននេះនាងកំពុងមមាញឹកថតរឿងថ្មីៗចំនួន ៣ បន្ថែមទៀតដែលមានចំណងជើង «Sroi Sabunng» «46 Days» និង «Sneha Saree»។

២. Wawa Nichari
បន្ទាប់ពីកុងត្រារបស់ Wawa ជាមួយនឹងប៉ុស្តិ៍លេខ៣ បានបញ្ចប់នាងក៏ក្លាយតារាសម្តែងឯករាជ្យ។ ក្នុងនោះក៏មានផលិតកម្មជាច្រើនបានទាក់ទងនាងឲ្យថតរឿងថ្មីៗផងដែរ ហើយក្នុងពេលថ្មីៗនេះនាងដើរតួនៅក្នុងរឿង «Wimarn Sai» «Plerng Bin Bai Ngiw» និង «Lay Luntaya»។

៣. Ice Amena
Ice បានបញ្ចប់កុងត្រាជាមួយប៉ុស្តិ៍លេខ៣ កាលពីពាក់កណ្តាលឆ្នាំ២០២០ ប៉ុន្តែសម្រាប់រឿងភាគរបស់នាងចំនួន ៣ រឿងក៏នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ឆាប់ៗនេះដែលរួមមានចំណងជើងដូចជា «Plerng Phariya» «Bangkert Klao» និង «Club Friday The Series 12: May Liang»។

៤. Mai Davika
បច្ចុបប្បន្ន Mai Davika កំពុងថតរឿងភាគថ្មីចំនួន ២ រឿង «You’re My Heartbeat» និងរឿង «Wanthong»។ មិនតែប៉ុណ្ណោះក្នុងពេលឆាប់ៗនេះ Mai Davika នឹងថតខ្សែភាពយន្តមួយទៀតផងដែរ។

៥. Esther Supreeleela
ដោយឡែកកាលពីពាក់កណ្តាលឆ្នាំ២០២០ រឿងភាគរបស់ Esther ចំណងជើង «Leh Game Rak» បានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PPTV។ បច្ចុប្បន្នរឿងភាគរបស់នាងមួយទៀតដែលមានចំណងជើង «Neth Mahunnop» ក៏កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ONE 31 ផងដែរ។ មិនតែប៉ុណ្ណោះនាងកំពុងមមាញឹកជាមួយការថតរឿងភាគថ្មីចំនួន ២ រឿងទៀតដែលមានចំណងជើង «Payu Sai» និងរឿង «Wimarn Sai» ផងដែរ៕
