ពិតអត់ថាបទ របស់ BTS និង BLACKPINK ជាប់ឈ្មោះ ជាបទដែលអន់ក្នុងឆ្នាំ២០២០? (មានវីដេអូ)

//s9.kh1.co/f9/f9cf10bb57865acb1d3e22453db4e7ecbee12f09.jpg
តារា & កម្សាន្ដ

 ២៦-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ពិតអត់ថាបទ របស់ BTS និង BLACKPINK ជាប់ឈ្មោះ ជាបទដែលអន់ក្នុងឆ្នាំ២០២០?

កូរ៉េខាងត្បូង៖ នៅថ្ងៃអង្គារទី ២២ ខែធ្នូនេះកាសែតញូវយ៉កថែមស៍ (New York Times) បានចេញផ្សាយបញ្ជី “ចម្រៀង ៥ បទដែលអាក្រក់ឬអន់បំផុតប្រចាំឆ្នាំ ២០២០” លើគេហទំព័ររបស់ពួកគេ។ សម្រាប់ការភ្ញាក់ផ្អើលរបស់មនុស្សជាច្រើននោះគឺថា បញ្ជីនោះរួមមានបទចម្រៀងពេញនិយមពី BTS និង BLACKPINK ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទចម្រៀង BTS ដែលត្រូវបានជ្រើសរើសគឺបទ “Dis-Ease” ដែលចេញមកពីអាល់ប៊ុមស្ទូឌីយ៉ូថ្មីបំផុតរបស់ BTS គឺ“ Be”។ " Dis-Ease" បាននិយាយរៀបរាប់ស្ថានភាពជម្ងឺកូវីដ១៩នាពេលបច្ចុប្បន្ន​ ហើយផ្ដល់ជាកម្លាំងចិត្តដល់គ្រប់រូប។ អ្វីដែលធ្វើឲ្យជាប់បទអន់នៃ២០២០ គឺ ការប្រើពាក្យលេងសើចជ្រុលមកនិយាយអំពីទម្រង់នៃជំងឺផ្សេងៗ (cheesy puns)។

"Dis-ease" BTS

ចំណែកបទរបស់ BLACKPINK គឺ “Bet You Wanna”។ មូលហេតុគឺដោយសារ BLACKPINK និង Cardi-B មានបទជាច្រើនដែលសុទ្ធតែល្បីៗដូចជា "Sour Candy" "Ice Cream" "WAP" ជាដើម​ទើបធ្វើឲ្យ "Bet You Wanna" ក្លាយជាបទដែលអន់ ព្រោះមិនមានការគាំទ្រក្រាស់ក្រែលដូចបទដទៃ។

"Bet You Wanna" របស់ BLACKPINK 

យ៉ាងណាមិញ អេតមីននៅតែចូលចិត្តបទទាំងពីរ ហើយយល់ថាពួកគេមិនសមជាប់ក្នុងបញ្ជី "5 Worst Songs of 2020" ឡើយ៕

Duong Chandarith
Darith Chan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T