កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ Billboard បានចេញសេចក្ដីប្រកាសថា Super Junior គឺជាម្ចាស់ពាន Boy Band Battle ក្នុងឆ្នាំ ២០២០ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះធ្វើឡើង ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៣ ខែធ្នូ ដោយខាង Billboard បានបញ្ចេញឈ្មោះក្រុមចម្រៀងប្រុសទាំង ៣២ ក្រុម ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ដើម្បីដាក់ក្នុងតារាងប្រកួតប្រជែងដណ្ដើមពាន 2020 Boy Band Battle។

ទន្ទឹមនឹងនេះដែរ ពានរង្វាន់នេះអាចសម្រេចថា អ្នកណាជាម្ចាស់ពានបាន គឺអាស្រ័យលើការចូលរួមពីអ្នកគាំទ្រជុំវិញពិភពលោក ជាអ្នកបោះឆ្នោតសម្រេចជ្រើសរើសអ្នកឈ្នះ លទ្ធផលចុងក្រោយ គឺ Super Junior ក្លាយជាម្ចាស់ពាន Boy Band Battle សម្រាប់ឆ្នាំ ២០២០ នេះ៕
សូមអបអរចំពោះ Super Junior សម្រាប់កំណត់ត្រាមួយនេះ !
