អង់គ្លេស៖ លោក Gary Neville និង Jamie Carragher បានជ្រើសរើសក្លិបបាល់ទាត់មួយដែលមានប្រៀបជាងគេក្នុងការដណ្ដើមជ័យលាភីពានរង្វាន់ Premier League គឺហង្សក្រហម Liverpool ដែលក្នុងនោះលោក Neville បានទស្សទាយថា ក្លិបតោខៀវ Chelsea មិនបានជាប់ក្នុងចំណោម៤ក្រុមចុងក្រោយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកលោកទាំងពីរនាក់បានធ្វើការវិភាគក្នុងកម្មវិធី Monday Night Football និងបានទស្សទាយថាឆ្នាំ២០២១ខាងមុខនេះជាឆ្នាំដែលអ្នកគាំទ្រ Liverpool មានឱកាសបានមើលក្រុមសំណព្វចិត្តរបស់ខ្លួនលើកពានទៀតហើយ។
លោក Gary Neville បានថ្លែងថា៖
ទាំងលោក Jamie Carragher និង Gary Neville ថែមទាំងបានប្រកែកគ្នារឿង Manchester United និង Manchester City ដែរថាតើទាំងពីរក្រុមនេះបានឡើងមកកាន់វគ្គ៤ក្រុមចុងក្រោយដែរឬអត់។
ប៉ុន្តែយ៉ាងណាមិញពួកលោកទាំងពីរបានបង្ហាញគំនិតខុសពីគ្នាអំពីសមាសភាពក្រុមដែលបានឡើងដល់វគ្គ៤ក្រុមចុងក្រោយ ដោយលោក Carragher និយាយថា Chelsea អាចឡើងដល់វគ្គ៤ក្រុម ខណៈលោក Neville ថា Tottenham Hotspur នឹងបានឡើងដល់វគ្គ៤ក្រុមទៅវិញ។
លោក Gary Neville និយាយថា៖
ក្នុងនោះដែរ លោក Gary Neville និង Jamie Carragher ក៏បានចុចយកកីឡាករ១១នាក់ដែលអាចនឹងក្លាយជាក្រុមបាល់ទាត់ដ៏ល្អបំផុតប្រចាំនៅ Premier League( Team of the Year)ផងដែរដោយក្នុងនោះក៏មានកីឡាករមកពីក្រុមជើងឯក Liverpool ចំនួន ៦នាក់គឺប្រធានក្រុម Jordan Henderson ខ្សែការពារTrent Alexander-Arnold, Virgil van Dijk, Andrew Robertson អ្នកចាំទី Allison Becker និង ខ្សែប្រយុទ្ធ Mohamed Salah៕
ប្រភព៖ thesun