Apple គ្រោងដាក់សម្ពោធ​រថយន្តទំនេីបដំបូងរបស់ខ្លួននៅលេីទីផ្សារនៅឆ្នាំ ២០២៤

//s9.kh1.co/b2/b204d839c423534f637a2319bfff1cf48ccfdf55.jpg
យានជំនិះ

 ២៣-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន Apple មានគម្រោងផ្ដួលក្រុមហ៊ុនរថយន្តTesla ដោយដាក់លក់រថយន្តផ្ទាល់ខ្លួននាឆ្នាំ២០២៤

បរទេស៖ ក្រុមហ៊ុន​ Apple ត្រូវបានគេរាយការណ៍មកថាកំពុងមានគម្រោង​ដាក់សម្ពោធរថយន្តស៊េរីទំនេីបនៅឆ្នាំ២០២៤​ ដែលនឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លានឹងក្រុមហ៊ុនដ៏ល្បីល្បាញTesla​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពី​នាឡិកា​អេឡិចត្រូនិក​ ទូរស័ព្ទ​ឆ្លាតវៃ​ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះប្រាកដជាមាន​មហិច្ឆតា​ពង្រីក​ទីផ្សាររបស់ខ្លួនផ្ដោតលេីវិស័យផ្សេងទៀត។ យោងទៅតាម​របាយការណ៍​​ Apple គ្រោងនឹងបង្កេីតរថយន្តផ្ទាល់ខ្លួនដែលជាផ្នែកមួយនៃគម្រោងTitan ដែលត្រូវបានបង្កេីត៦ឆ្នាំមុន។

 Apple
 Apple

យោងតាមការរាយការណ៍របស់សា​រ​ព៍ត៌មាន​ Reuters  Apple ត្រូវបានគេដឹងថាកំពុងតម្លេីងរថយន្តស៊េរីទំនេីបដែលមានសមត្ថភាពបេីកបរដោយខ្លួនឯងបាន​ (self-driving vehicle)​ រថយន្ដ​ដ៏អស្ចារ្យ​មួយនេះនឹងមានវត្តមាននៅលេីទីផ្សារនាឆ្នាំ ២០២៤។ រថយន្ដ​ថ្មីសន្លាងនេះត្រូវបានឱ្យដឹងថាគឺជាប្រភេទរថយន្តប្រេីប្រាស់ថាមពល​អគ្គិសនី​ដែលលក្ខណៈពិសេសត្រង់ថាស៉ីថាមពលតិច​ ហេីយបេីកបរបានឆ្ងាយជាងរថយន្តអគ្គិសនីដទៃ។

 Apple
 Apple

ទោះបីជា​ក្រុមហ៊ុនយក្សមួយនេះកំពុងមមាញឹកផ្ដោតលេីគម្រោងថ្មី​យ៉ាងណាក៏ដោយ ក៏ Apple នឹងនៅតែបន្តបញ្ចេញនូវមុខទំនិញថ្មីក្នុងពេលឆាប់ៗនេះដែលមានដូចជា​ Apple Watch Series 6, iOS14​ និង​ New Mac Mini ផងដែរ៕

Moeun Solynna
Lynna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T