សូមប្រុងប្រយ័ត្នជាមួយមេរោគកុំព្យូទ័រថ្មីដែលមានឈ្មោះថា “OMFL Ransomware”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើ “OMFL Ransomware” គឺជាអ្វី?
វាជាមេរោគកុំព្យូទ័រមួយប្រភេទ ដែលពួក Hacker បង្កើតឡើងដើម្បីចាក់សោរទិន្នន័យរបស់លោកអ្នក បន្ទាប់មកទាមទារប្រាក់មួយចំនួនពី ៤០០ ទៅ ៩០០$សម្រាប់ដោះសោឯកសារនោះបានវិញ។

omfl ransomware អាចឆ្លងពីការបើកអ៊ីម៉ែលអាណាមិក ទាញយកកម្មវិធី crack ឬប្រើ torrent ទាញយកភាពយន្ដផ្សេងៗ។ បន្ទាប់មកវាក៏អាចជ្រៀតចូលប្រព័ន្ធកុំព្យូទ័ររបស់អ្នកនិងផ្លាស់ប្តូរឈ្មោះឯកសារ រូបថត វីដេអូ ជាដើមរបស់អ្នកដោយបន្ថែម ".omfl" នៅកន្ទុយ ហើយបើកលែងកើត។

ចុងក្រោយបន្ទាប់ពីការជ្រៀតចូលដោយជោគជ័យ file “readme.txt” នឹងបង្ហាញហើយប្រាប់អ្នកថា ប្រសិនបើអ្នកចង់យកឯកសាររបស់អ្នកត្រឡប់មកវិញ អ្នកត្រូវទាក់ទងអ៊ីមែលមួយនិងទូទាត់ប្រាក់មួយចំនួនធំ។

បច្ចុប្បន្ននេះ អាចមានវិធីដើម្បីដោះសោរឯកសារដោយឥតគិតថ្លៃជាច្រើននៅលើអ៊ីនធឺណិត ប៉ុន្តែមិនបានធានាថាវានឹងដំណើរការ ១០០% នោះទេ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដើម្បីជៀសវាងការបាត់បង់ជាយថាហេតុ៕