បរទេស៖ កុំឱ្យខាតពេលយូរ សូមមើលសញ្ញាទាំង ៥ ដែលបង្ហាញថាទូរសព្ទអ្នក ត្រូវបានគេលួច hack ហើយរៀនគន្លឹះខ្លះៗអំពីវិធីការពារ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស1. ទូរសព្ទឡើងកម្តៅ
ទូរសព្ទណាដែលមានមេរោគ malware ដំណើរការ ទូរសព្ទនោះនឹងធ្វើការកាន់តែខ្លាំង កម្តៅវាកាន់តែក្តៅ។ ពេលអ្នកប៉ះទូរសព្ទនឹងមានអារម្មណ៍ថាចង់ឆេះដៃ តែបើអ្នកដាក់សំបកទូរសព្ទនោះ ប្រហែលជាអ្នកមិនសូវចាប់អារម្មណ៏ទេ។ ប៉ុន្តែពួក hacker ពូកែៗអាចលួចចូលទូរសព្ទអ្នកនៅពេលអ្នកមិនសូវប្រើ ដូចជាពេលយប់ជាដើម អញ្ចឹងអ្នកអាចនឹងមិនដឹង ពីការឡើងកម្តៅនេះទៀតក៏ថាបាន។
2. ថ្មឆាប់អស់លឿន គួរឱ្យកត់សម្គាល់
ជាថ្មីម្តងទៀត បើអ្នកមានមេរោគនៅលើទូរសព្ទរបស់អ្នក អ្នកនឹងកត់សម្គាល់ថាថ្មទូរសព្ទអ្នកថយចុះលឿន។ នេះគឺដោយសារតែកូដ hack ដែលអន់ៗ និងមិនសូវមានប្រសិទ្ធភាព ចំពោះ hacker ដែលពូកែៗពួកគេច្រើនតែធ្វើការ hack នៅពេលយប់ ដែលធ្វើឱ្យអ្នកមិនអាចចាប់បានពីការចុះថ្មលឿននេះ។
3, បញ្ហាដំណើរការដទៃទៀត
ក្រៅពីការកើនឡើងកម្តៅ និងការឆាប់ចុះថ្ម អ្នកអាចកត់សម្គាល់បញ្ហាផ្សេងទៀតរួមមានទាំង ការគាំងកម្មវិធីញឹកញាប់ សុខៗទូរសព្ទរលត់ហើយបើកឡើងវិញ ការដាច់សេវាញឹកញាប់។
4. កម្មវិធីចម្លែកៗលេចឡើងនៅលើទូរសព្ទរបស់អ្នក
អ្នកប្រាកដជាបែកញើសស្រាក់ៗហើយ ពេលដែលឃើញកម្មវិធីដែលអ្នកមិនបានដំឡើងផង លេចចេញមកពីណាក៏មិនដឹង។ រឿងនេះច្រើនតែកើតលើទូរសព្ទដែលប្រើ Android OS អ្នកគួរឆែកមើលឱ្យប្រាកដថា developer tools និង ADB debugging ត្រូវបានចុចបិទហើយ (disable)។ ចំពោះទូរស័ព្ទដែលទិញថ្មីនោះ setting នេះគឺត្រូវបានបិទស្រាប់។
5. មានសារចម្លែកៗលោតឡើង
អ្នកអាចកត់សំគាល់ថាមានសារចម្លែកៗ លោតឡើង។ អ្នកនៅក្នុង contact របស់អ្នកនឹងអាចទទួលបានសារប្លែកៗពីអ្នកផងដែរ ដែលនេះគឺជា spam ដែលចង់ឱ្យអ្នក និងអ្នកនៅក្នុង contact ចុចលើតំណ (link) ដែលមានគ្រោះថ្នាក់នេះ ហើយវាក៏អាចមកពីមេរោគលើទូរសព្ទដែលជាអ្នកផ្ញើសារទាំងនេះទៅមនុស្សក្នុង contact ផងដែរ។

កុំទាន់ភ័យ អ្នកនៅមានសង្ឃឹមការពារខ្លួន គន្លឺះខាងក្រោមនេះនឹងប្រាប់ពីវិធីការពារ និងបញ្ចៀសដល់អ្នកបាន៖
1. បើកបិទឡើងវិញជាញឹកញាប់
មេរោគភាគច្រើនមិនអាចតស៊ូបានទេ នៅពេលឧបករណ៍ធ្វើការបើកបិទឡើងវិញ។ នៅលើឧបករណ៍ Samsung មួយចំនួន ការបិទបើកឡើងវិញទាំងនេះ អាចត្រូវដាក់កំណត់ពេលណាមួយឱ្យធ្វើដោយស្វ័យប្រវត្តិបាន ដោយឡែកនៅលើឧបករណ៍ iOS អ្នកនឹងត្រូវធ្វើវាដោយផ្ទាល់ដៃ។ មេរោគដែលអាចនៅបានក្រោយពីបិទបើកឡើងវិញ គឺជាមេរោគខ្លាំងៗ តែវាគឺរឿងកម្រណាស់ដែលអ្នកនឹងជួបប្រទះវា។
2. ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរបស់អ្នក
ការ update ទូរសព្ទ និងកម្មវិធីឱ្យទាន់សម័យគឺជារឿងសំខាន់ ព្រោះវាអាចដោះស្រាយបញ្ហានានាតាមរយៈការ update បាន។ ឧបករណ៍ដំណើរការដោយ iOS ស្ទើរតែបង្ខំអ្នកប្រើឱ្យ update វាប៉ុន្តែប្រព័ន្ធ Android វិញអ្នកអាចកំណត់ពេលវាបាន។

3. ប្តូរទូរសព្ទថ្មី
ប្រសិនបើឧបករណ៍របស់អ្នកមិនអាចទាញយកការ update ចុងក្រោយ វាមានន័យថាវារាងចាស់ណាស់ហើយ ហើយក៏លែងមានការផ្តល់ការ update អ្វីទៀតដែរ។ ក្នុងករណីនេះអ្វីដែលអ្នកធ្វើបានគឺទិញទូរសព្ទថ្មី។
4. ដាក់កម្មវិធីការពារមេរោគ
មានកម្មវីធីជាច្រើនដែលផ្តល់ការការពារពីមេរោគចង្រៃៗបាន។ អ្នកអាចធ្វើការស្រាវជ្រាវថា តើកម្មវិធីមួយណាដែលល្អ មុននឹងទិញវា។ កម្មវិធីដែលអាចចាប់មេរោគបាន អាចចាប់បានពីកម្មវិធីនានាក្នុងទូរសព្ទ (app-based) និងចាប់បានពី network ផងដែរ (network-based)។
5. អ៉ីនគ្រីបសាររបស់អ្នក
ការប្រើកម្មវិធីអ៉ីនគ្រីបសារ (end-to-end encryption) អាចជួយការពារសាររបស់អ្នកពីការលួចពីជនទីបីបាន។ បន្ថែមពីនេះវាអាចការពារពី spam ផងដែរ។
6. គិតមុនពេលចុចអ្វីមួយ
គិតមុនពេលអ្នកប៉ះតំណភ្ជាប់អ្វីមួយ។ ប្រសិនបើ URL មើលទៅរាងចម្លែក ឬអ្នកដែលផ្ញើមកជាមនុស្សមិនស្គាល់ វាប្រាកដជាមានគ្រោះថ្នាក់ហើយ កុំចេះតែចុចផ្តេសផ្តាស!។ ខណៈពេលដែលមេរោគតាមទូរសព្ទកាន់តែពូកែៗឡើង វានៅតែអាចទប់ស្កាត់បានបើសិនជាអ្នកប្រុងប្រយ័ត្ន ហើយកុំចុចផ្តេសផ្តាស៕