ឡូយខ្លាំង! កំពូលឡាន Lamborghini SC20 គ្មានកញ្ចក់មុខ ផលិតតែមួយគ្រឿងគត់ក្នុងលោក (មានវីដេអូ)

//s9.kh1.co/a1/a14952bef7a28ed61b901f431909bf8683a1e519.jpg
បច្ចេកវិទ្យា

 ១៧-ធ្នូ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តោះ! ងាកមកមើលគម្រោងចុងក្រោយបង្អស់របស់ Lamborghini ទាំងអស់គ្នា

បរទេស៖  Lamborghini SC20 គឺជាឡាននៅក្នុងគំរោង Squadra Corsa ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Lamborghini ដែលត្រូវបានរចនាជាពិសេស មានលក្ខណៈជាក់លាក់ សម្រាប់អតិថិជនដែលមិនបញ្ចេញឈ្មោះម្នាក់ដែលបានចូលរួមនៅក្នុងគម្រោងតាំងពីដំបូងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lamborghini SC20  
Lamborghini SC20  

ទោះបីជាវាត្រូវបានរចនាឡើងជាប្រភេទឡានប្រណាំងល្បឿនលឿនក៏ដោយ ក៏រថយន្ដ Lamborghini SC20 ស៊េរីថ្មីនេះត្រូវបានអនុញ្ញាតិឱ្យប្រើលើផ្លូវធម្មតាផងដែរ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីនស៊ីឡាំង ១២ ដែលមានកម្លាំង ៧៦០ កម្លាំងសេះ ក្នុងល្បឿន ៨.៥០០ rpm និងកម្លាំងរង្វិលកង់ ៥៣១ lb-ft (៧២០ Nm) ក្នុងល្បឿន  ៦,៧៥០ rpm។

Lamborghini SC20  
Lamborghini SC20  

រូបរាងរបស់រថយន្តនេះផលិតឡើងដោយ carbon fiber ដើម្បីផ្តល់នូវលំហូរខ្យល់ល្អបំផុត ធ្វើឱ្យការបើកបរបើកដំបូលមានផាសុកភាព ទោះបីជាក្នុងល្បឿនលឿនក៏ដោយ ។

Lamborghini SC20  
Lamborghini SC20  

ទន្ទឹមនឹងនេះ ផ្នែកខាងក្រោយមានស្លាប carbon fiber ដ៏ធំមួយដែលអាចកំណត់ position បានទៅ ទាប មធ្យម និងខ្ពស់។

Lamborghini SC20
Lamborghini SC20

ផ្នែកខាងក្រៅមានពណ៌ Bianco Fu (ពណ៌ស) និង Blu Cepheus (ពណ៌ខៀវ) ។ ចំណែកផ្នែកខាងក្នុងឡានវិញ មានផ្ទៃឆ្លាស់គ្នារវៀងពណ៌ Nero Cosmus (ខ្មៅ) និងពណ៌ Bianco Leda (ពណ៌ស) ។ ការរចនាផ្នែកខាងក្នុងរួមមានគម្រប dashboard ឡានខាងមុខ ជញ្ចាំងឡាន ទ្វាឡាន ចង្កូត ប្រអប់ដៃ គឺត្រូវគ្របដោយ carbon fiber ទាំងអស់។Lamborghini ក៏បានប្រើ carbon fiber ធ្វើជាកៅអីផងដែរ ដែលត្រូវស្រោបដោយស្រោមធ្វើពី Alcantara និងស្បែក។

Lamborghini SC20
Lamborghini SC20

ប្រធានក្រុមហ៊ុន Lamborghini  ក៏បានបញ្ចាក់ថា ការផលិតឡើងមានលក្ខណៈជាក់លាក់ទាំងនេះ គឺធ្វើតាមការចង់បានរបស់អតិថិជនម្នាក់៕

Lamborghini SC20
Lamborghini SC20
វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T