ក្តៅៗ! សម្តេចតេជោ ហ៊ុន សែន កំពុងផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំង (មានវីដេអូ)

//s9.kh1.co/e5/e5cbeb2629499abb910e5db63f1399727f6a4038.jpg
សង្គម

 ១៥-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន កំពុងផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  នឹងមានការផ្សាយផ្ទាល់ពិសេស ដើម្បីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ជាដើម នៅក្នុងផេកផ្លូវការរបស់សម្តេចផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ ការផ្សាយផ្ទាល់នេះ បានធ្វើឡើងចេញពីគេហដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅ ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងបានជ្រាបជាដំណឹង។

ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី កំពុងតែ លើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។ ជាពិសេស សម្តេចតេជោ ក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹង ការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕

ដូច្នេះ សូមស្តាប់ពីប្រសាសន៍របស់ សម្តេចតេជោផ្ទាល់ តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ៖

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T