សូមប្រុង​​​ប្រយ័ត្ន ឧក្រិដ្ឋ​​​ជន​​​​បច្ចេក​​​​វិទ្យា​​​​អាច «​ឆបោក​លុយ​» ពី​អ្នក​ តាម​វិធី​​ងាយ​ៗ​ទាំង​​​នេះ​​​

//s9.kh1.co/2d/2dca92f10cb058b1c2aadaf7856a25a305d7fea0.jpg
បច្ចេកវិទ្យា

 ១៥-ធ្នូ-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

នាពេលថ្មីៗនេះនាយកដ្ឋានព័ត៌មានវិទ្យាបានបង្ហាញប្រាប់អំពីសកម្មភាពឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា​ ជាពិសេសនៅលេី​បណ្តាញទំនាក់ទំនងសង្គម​​ជាច្រើនករណី បន្តកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។

នាពេលថ្មីៗនេះនាយកដ្ឋានព័ត៌មានវិទ្យាបានបង្ហាញប្រាប់អំពីសកម្មភាពឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា​ ជា​ពិសេស​​នៅ​លេីបណ្តាញ​ទំនាក់​ទំនងសង្គម​​ជាច្រើនករណី បន្តកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការឆបោកប្រាក់ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះ​ថានឹង​ឲ្យ​របស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវឲ្យជនរងគ្រោះបង់ប្រាក់មួយចំនួនសិនដើម្បីសម្រួលនីតិវិធី សេវា​ដឹក​ជញ្ជូន ឬសេវាពន្ធផ្សេងៗ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូនជនរងគ្រោះដូចការសន្យានោះឡើយ។

https://s9.kh1.co/__image/w=650,h=400,q=100/df/dfa612a4238fac3bf88fb55ae14937b5e5649fce.jpg

ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែងរកលេខទូរស័ព្ទ ឬអុីម៉ែល​របស់ជនរងគ្រោះលើ​បណ្តាញ​ទំនាក់​ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទង​ទៅកាន់​ជន​រង​គ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួនដូចខាងក្រោម (មានច្រើនជាងនេះ)៖

១- ប្រាប់ជនរងគ្រោះថាទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវ​ប្រាក់​កក់​ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

២- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវ​ប្រាក់​កក់​ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

៣- ប្រាប់ជនរងគ្រោះថាខ្លួនមានឧបករណ៍និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ដើម្បីបញ្ជូន​ឧបករណ៍ទាំង​នោះ​ទៅឲ្យជនរងគ្រោះ។

៤- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

https://s9.kh1.co/__image/w=650,h=427,q=100/58/589c2071247a869ec5b63fcbfe6505c50edfa20c.jpg

៥- ប្រាប់ជនរងគ្រោះថាទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុន​បញ្ជូនទំនិញ។

៧- ប្រាប់ជនរងគ្រោះថាពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវជនរង​គ្រោះបង់ប្រាក់ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។

៨- ប្រាប់ជនរងគ្រោះថានឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុន​ជាមួយខ្លួន។

៩-​ បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម​ ជាបុរស​ ឬនារីស្អាតៗ​ ប្រេីប្រាស់មនោសញ្ចេតនាឆបោកប្រាក់​ពីជនរងគ្រោះ (Romantic Scam)។

https://s9.kh1.co/__image/w=650,h=434,q=100/85/856c10d7beeeb186292fb503a2616b86996a7ecc.jpg

រាល់ឧបាយកលដូចរៀបរាប់ខាងលើ បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យា ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ជាបន្តបន្ទាប់ពីជនរងគ្រោះ។

នាយកដ្ឋានព័ត៌មានវិទ្យា​ បានក្រេីនរំលឹកដល់ពុកមែ៉បងប្អូន​ទាំងអស់ សូមមេត្តាពិចារណាកុំឲ្យក្លាយខ្លួនជាជនរងគ្រោះ​ និងធ្វេីសេចក្តីរាយកាណ៍​ ឬដាក់ពាក្យបណ្តឹងដល់អាជ្ញាធរមានសមត្ថកិច្ច​ នៅពេលជួបបទល្មើសខាងលើនេះ៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T