ល្បីថា អ្នករក​ស៊ី​​​រៀប​ចំ​ «សេវា​កម្ម​អាពាហ៍ពិពាហ៍» ឆ្នាំនេះ រង​ផល​​ប៉ះ​​​ពាល់​​​មិន​​ស្ទើរ​ តែ​​អាច​នឹង​ប្រសើរ​​ក្រោយ​​កូវីដ១៩ ស្ងប់​ស្ងាត់​​

//s9.kh1.co/05/05ba0c3775ebe3b6a5c0f340b515875771970342.png
សង្គម

 ១៣-ធ្នូ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សម្រាប់ក្នុងមួយរដូវរៀបអាពាហ៍ពិពាហ៍នេះ​ ពួកគេត្រូវបានខាតបាត់បង់ប្រាក់ចំណូល​ខ្ទង់ម៉ឺន​ដុល្លារ​អាមេរិក ដោយសារមានការ​លើក ឬលុបពិធីនេះ

ភ្នំពេញ៖ អ្នក​ផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ អាចនឹងខាតបង់ប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិក ដោយសារតែរដូវ រៀប​មង្គលការមានបញ្ហាអំឡុងកូវីដ ១៩ នេះ។ ក៏ប៉ុន្តែស្ថានភាពទាំងអស់នោះ នឹងមានក្តីសង្ឃឹម​ឡើងវិញ​សម្រាប់​រដូវ​កាល​​ក្រោយ​កូវីដ១៩ស្ងប់ស្ងាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅឆ្នាំនេះ អ្នក​ផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ និងពិធីបុណ្យ ជួបប្រឈមទៅនឹងបញ្ហាហិរញ្ញវត្ថុ ស្ទើរតែពេញមួយឆ្នាំ ២០២០ ដោយសារតែមង្គលការជាច្រើន បានពន្យារពេលទាំងបង្ខំ ដោយសារ តែការបារម្ភពីជំងឺឆ្លងនេះ​ទាំងនៅ​ក្នុង​រាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តនានា ។

បើយោងតាមហ្វេសបុករបស់គូស្វាមីមួយគូបានឲ្យដឹងថា៖ «ឆ្នាំនេះឆាចោល គ្រាន់តែលើកថ្ងៃរៀប​អាពាហ៍​ពិពាហ៍​អស់​៣ដង ហើយក៏សូមអធ្យាស្រ័យបងប្អូនទាំងអស់ដែលបានកក់សំបុត្រយន្តហោះ កាត់រ៉ូប ខោអាវសំរាប់ចូលរួម​កម្មវិធីខ្ញុំទាំងពីរនាក់ ខ្ញុំបាទលើកពេលទៅឆ្នាំក្រោយទៀតហើយ គោរពអរគុណបងប្អូនទាំងអស់គ្នា ដែលស្រលាញ់​រាប់អានខ្ញុំ។»

សារតំណាង<br>
សារតំណាង

ក្នុងនោះ សូម្បីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ឯក ឧត្ដម វេង សាខុន បានប្រកាស​ពីការ​លើក​ពេល​ រៀបអាពាហ៍ពិពាហ៍កូនប្រុសរបស់លោកផងដែរ ដោយការរៀបអាពាហ៍ពិពាហ៍នេះនឹងត្រូវលើកទៅពេលក្រោយវិញ។

ប្រភពហ្វេសបុក៖ ឯកឧត្តម វេង សាខុន
ប្រភពហ្វេសបុក៖ ឯកឧត្តម វេង សាខុន

ក្រៅពីនោះមានពលរដ្ឋជាច្រើនគូ បានបង្ខំចិត្តពន្យាពេលរៀបអាពាហ៍ពិពាហ៍​នៅឆ្នាំ​នេះ ដោយ​នឹងពន្យាពេល​នៃការ​រៀបចំរហូតដល់បញ្ហាជំងឺ COVID-19 ត្រូវបានគ្រប់គ្រងបានទាំងស្រុង។ 

បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ​បានសុំច្បាប់​រៀបអាពាហ៍​ពិពាហ៍ ​៨៨៦​គូ ​សម្រាប់ខែវិច្ឆិកា និងខែធ្នូនេះ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានប្រកាសផ្អាកការជួបជុំលក្ខណៈបែបនោះសិន។

បញ្ហាទាំងអស់នេះ ម្ចាស់ចុងភៅចល័ត​ ទីតាំង​រៀបអាពាហ៍ពិពាហ៍ ផ្កាស្រស់ តន្ត្រីសម័យ និងសេវា​កម្មផ្សេងៗ​ទៀត​ ក៏​ជួប​បញ្ហាដូចគ្នាៗ សម្រាប់ក្នុងមួយរដូវរៀបអាពាហ៍ពិពាហ៍នេះ​ ពួកគេត្រូវបានខាតបាត់បង់ប្រាក់ចំណូល​ខ្ទង់ម៉ឺន​ដុល្លារ​អាមេរិក ដោយសារមានការលើក ឬលុបពិធីនេះ៕

Nou Virak
Virak (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T